ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ផ្លូវក្រាលកៅស៊ូមួយខ្សែរ ដែលតភ្ជាប់ពីចំណុចស្វាយប៉ាត ឆ្ពោះទៅកាន់ស្រុកសង្គមថ្មី បច្ចុប្បន្នកំពុងរងការខូច ខាត ដោយក្រុមឈ្មួញដឹកដីលក់ អាជ្ញាធរស្រុកហាក់បីដូចនៅស្ងៀម ប្រហែលត្រូវថ្នាំសណ្តំរបស់ក្រុមឈ្មួញ ហើយមើលទៅ
Wed,18 November 2020 (Time 05:01 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 39នាក់)

ផ្លូវមេមួយខ្សែរ ជាប្រភេទផ្លូវក្រាលកៅស៊ូ ដែលតភ្ជាប់ពីចំណុចស្វាយប៉ាត ឆ្ពោះទៅកាន់ស្រុកសង្គមថ្មី ដែលផ្លូវ មេមួយខ្សែរខាងលើនេះ ស្ថាបនាដោយមន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះវិហារ ។ ចំណងដៃដ៏មហាសាលរបស់រាជ រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរ អភិវឌ្ឍន៏ជនបទខេត្តព្រះវិហារ គឺផ្លូវមេមួយខ្សែរខាងលើនេះ ដែលជាចំណងដៃដ៏មហាសាល ដែលប្រជាពល រដ្ឋក្នុងស្រុកសង្គមថ្មី ដោយពួកគាត់លើកឡើងថា តាំងពីដូនតារបស់ពួកគាត់មក មិនដែលមានផ្លូវដែលក្រាល កៅស៊ូស្អាតដូចនេះឡើយ ហើយពួកគាត់ពីដើមមករស់នៅ ហាក់បីដូចនៅគម្លាតឆ្ងាយពីគេយ៉ាងអញ្ចឹងនោះ ដែរ។

ក្រោមកាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលលោកចាត់ទុកផ្លូវថ្នល់ វាគឺជាសសៃឈាមដ៏មានសារះ សំខាន់បំផុត ដែលសម្តេចលោកតែងតែលើកឡើងថា មានផ្លូវគឺមានសង្ឃឹម ន័យនឹងសមិទ្ធិផលទាំងនេះ ក៏បាន រីកសាយភាយដល់ជនបទដាច់ស្រយាលនឹងគ្រប់ច្រកល្ហក ក៏ប៉ុន្តែអ្វីដែលពួកគាត់មាន គឺការមហាសោកស្ដាយ រកអ្វីប្រៀបផ្ទឹមមិនបាននោះ ពួកគាត់លើកឡើងថា មិនគួរណាអាជ្ញាធរ ស្រុកក៏ដូចជាមន្ត្រីពាក់ព័ន្ធក្នុងស្រុក សង្គមថ្មី ហ៊ានលួចឃុបឃឹតគ្នាជាប្រពន្ធ័ជាមួយនឹងក្រុមឈ្មួញដឹកដីលក់ ព្រោះតែផលប្រយោជន៏លាភសក្ការៈ បន្តិចបន្តួច ហ៊ានបើកភ្លើងខៀវអោយក្រុមឈ្មួញដឹកអាចម៏ដីយកទៅលក់ ដើម្បីតែផលប្រយោជន៏បុគ្គលមួយ ក្តាប់តូច ហើយបំផ្លាញផ្លូវសាធារណៈដោយមិនស្តាយស្រណោះបន្តិចសោះយ៉ាងអញ្ចឹងនោះឡើយ ។

ពាក់ពន្ធ័ទៅនឹងក្រុមឈ្មួញដឹកអាចម៏លក់បំផ្លាញផ្លូវសាធារណៈខាងលើនេះ លោក ម៉ប់ ធារិទ្ធ ប្រធានមន្ទីរ អភិវឌ្ឍន៏ជនបទខេត្តព្រះវិហាឆ្លើយថា ផ្លូវខាងលើនេះ គឺស្ថាបនាឡើងដោយមន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះ វិហារមែន តែក្រោយកាស្ថាបនារួចមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត បានប្រគល់អោយទៅអាជ្ញាធរស្រុកជាអ្នក គ្រប់គ្រង ហើយលោកមិនបានដឹងនោះទេ លោកថាអោយអ្នកសារព័ត៌មានយើង សួរទៅអាជ្ញាធរស្រុកទៅ។

ដោយឡែកលោក ជុំ ពុយ អភិបាលស្រុកសង្គមថ្មី បានឆ្លើយថា លោកសប្បាយចិត្តជាមួយនឹង បងប្អូនក្រុម អ្នកសារព័ត៌មានយើង ដែលបានចុះជួយសហការ ជាមួយលោកដោយលោកអភិបាលស្រុកថា ម្ចាស់ថៅកែ គ្រឿងចក្រ នឹងរថយន្តដឹកដីខាងលើនេះ គេជាទាហ៊ានលោកហាក់បីដូចជាស្នាក់ស្ទើរក្នុងការចុះទប់ស្កាត់ណាស់ ម្យ៉ាងវិញទៀត លោកក៏បានចាត់អោយអភិបាលរងស្រុកម្នាក់កោះហៅម្ចាស់គ្រឿងចក្រ ក៏ដូចម្ចាស់ឡានដឹកដី ទាំងនោះទៅធ្វើកិច្ចសន្យាអោយបញ្ឈប់ធ្វើសកម្មភាពនោះហើយដែរ ។

បន្ថែមពីនេះទៀតលោកអភិបាលស្រុកសង្គមថ្មីថា នឹងតម្រូវឲ្យមេឈ្មួញទាំងនោះ ធ្វើកិច្ចសន្យាឲ្យជួសជុលផ្លូវ ដែលខួចទាំងអស់នេះឡើងវិញ។ តែការលើកឡើងរបស់អភិបាលស្រុកបែបនេះ វាហាក់បីដូចវាយឺតពេលទៅ ហើយ នៅលើករណីនេះ ពីព្រោះស្តង់ដាផ្លូវកៅស៊ូនេះ មិនអាចមានប្រជាពលរដ្ឋសមញ្ញ ឯណាមានលទ្ធភាព ធ្វើបានកើតនោះឡើយ តែការបកស្រាយរបស់លោកនេះ វាហាកបីដូចដោះរួចយករួចតែមួយគ្រាៗតែប៉ុណ្ណោះ ។

ប្រជាពលរដ្ឋលើកឡើងទៀតថា បើលោក ជុំ ពុយ ដែលជាអភិបាលស្រុក មានចេតនាទប់ស្កាត់ដើម្បីផលប្រ យោជន៏របស់សាធារណៈ គួរណាស់លោកទប់ស្កាត់គ្រឿងចក្រទាំងនោះមិនអោយធ្វើសកម្មភាពតាំងពីគ្រឿង ចក្រទើបនឹងដឹកមកដល់នោះ ដោយមិនទុកបណ្តែតបណ្តោយអោយក្រុមឈ្មួញទាំងនេះ បំផ្លាញផ្លូវដូចអ្វីដែល បានឃើញនឹងភ្នែកយ៉ាងអញ្ចឹងនោះឡើយ ។

ដោយឡែកលោក យូ ចិន្តាយុត ប្រធានមន្ទីររ៉ែ នឹងថាមពលខេត្តព្រះវិហារ អ្នកសារព័ត៏មានយើងមិនអាចសុំ ការបំភ្លឺពីលោកអោយបានដឹងពាក់ទៅនឹងផ្លូវច្បាប់ លើករណីរណ្តៅជីកយកអាចម៏ដីលក់ដ៏ជ្រៅដល់ក្បាល ប្រែតនោះបានឡើយ ដោយទូរស័ព្ទចូលហើយ មិនមានអ្នកទទួល ៕

ព័ត៌មានគួរចាប់អារម្មណ៍

វត្តវិមានតេជៈ ហៅវត្តស្រះចក ក្រោមការដឹកនាំ សម្ដេចព្រះឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការ វត្ត សមិទ្ធិផលជាច្រើនត្រូវបានកើតឡើងជាបន្តបន្ទាប់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ចង់ចំណេញដាច់ចំណង ទីតាំងហាងម៉ាស្ស៉ាដែលកំពុងពេញនិយមមានសេវាចម្លែកៗ តម្លៃចាប់ពី១០០ដុល្លា ដល់ ទៅជិត៣០០ដុល្លា នៅពេលនេះសមត្ថកិច្ចបង្ក្រាបបាត់.. ស្រេចម៉ង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រង់ចាំមើលទាំងអស់គ្នា តើរាជរដ្ឋាភិបាលមានចំណាត់ការបែបណា ចំពោះក្រុមជនមួយចំនួន តែងនាំគ្នាបន្លំ ក្លែងធ្វើជាសង្ឃ ដើរបោកប្រាសមនុស្សបិណ្ឌបាត ប្រមូលលុយឲ្យខ្លួនធ្វើមានធ្វើបាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

តើគួរឲ្យរិៈគន់ ឬក៏លើកសសើរ ខណៈដែលសមត្ថកិច្ចសម្រេចនាំយកហ្វូងសត្វគោ ប្រមាណជាង៥០ ក្បាល យកទៅរក្សាទុកក្នុងទ្រុង ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនមកអប់រំ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាច្រើនកញ្ចប់ ត្រូវបានសមត្ថកិច្ចឆែកឆេរកឃើញ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
268 នាក់
ម្សិលមិញ :
295 នាក់
សប្តាហ៍នេះ :
2053 នាក់
ខែនេះ :
8420 នាក់
3 ខែនេះ :
21434 នាក់
សរុប :
324392 នាក់