ថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ក្រុមហ៊ុន ប៊ុនយីន ឌីវីឡុបមេន ឯ.ក ធ្វើពិធីជួបជុំប្រកាសបែងចែកតំបន់ការដ្ឋានអភិវឌ្ឍន៌ជូនក្រុមហ៊ុនអ្នកម៉ៅ ការ ជាង២០ក្រុមហ៊ុន នៅលើគម្រោងអភិវឌ្ឍន៌តំបន់សេដ្ឋកិច្ចពិសេស ផ្ទៃដីទំហំជាង៣.០០០ហិកតា របស់ រតនា រីសត
Tue,17 November 2020 (Time 06:10 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 177នាក់)

កាលពីព្រឹកថ្ងៃច័ន្ទ ១កើត ខែមគសិ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០២០ ម្សិល មិញនេះ ក្រុមហ៊ុនប៊ុនយីនឌីវីឡុបមេន ឯ.ក បានធ្វើពិធីជួបជុំគ្នាមួយនៅលើកំពូលភ្នំ នៃផ្ទៃដីគម្រោងអភិ វឌ្ឍន៌តំបន់សេដ្ឋកិច្ចពិសេស ដែលមានទីតាំងស្ថិតនៅចំណុច ឃុំជ្រោយស្វាយ និងឃុំបឹងត្រាវ ស្រុកស្រែ អំបិល ខេត្តកោះកុង ដោយកំណត់ជួបជជែកពិភាក្សា ក៏ដូចជាធ្វើពិធីបង្ហោះត្រូន ដើម្បីពិនិត្យទីតាំងមួយចំនួន ដែល ក្រុមហ៊ុនគ្រោងនឹងផ្តល់ទៅឲ្យក្រុមហ៊ុនអ្នកម៉ៅការចំនួនជាង២០ក្រុមហ៊ុន ដំណើរការបើកការដ្ឋានរបស់ពួក គាត់នៅពេលខាងមុខ ។

នៅក្នុងពិធីជួបជុំដ៏ច្រើនកុះករនៅ ឯកឧត្តម ហួន រាជចំរើន តំណាងឲ្យក្រុមហ៊ុន ប៊ុនយីន ឌីវីឡុបមេន ឯ.ក បានមានប្រ សាសន៍ថា នេះគឺជាការជួបជុំមួយដ៏ល្អមួយ រវាងក្រុមហ៊ុន និងក្រុមអ្នកម៉ៅការ នៅលើគម្រោង បើកការដ្ឋានឈូសឆាយ នៅពេលឆាប់ៗខាងមុខនេះ ។ ជាការពិត ការជួបជុំនេះ គឺមានសារះសំខាន់ណាស់ សម្រាប់ក្រុមហ៊ុនអ្នកម៉ៅការដែលទទួលយកគម្រោងពីក្រុមហ៊ុនប៊ុនយីនឌីវីឡុបមេន យកទៅដំណើរបន្ត ពោល គឺការជួបជុំនៅពេលនេះ គឺដើម្បីផ្តល់ជាព័ត៌មានជាក់លាក់ថា ក្រុមហ៊ុនអ្នកម៉ៅការទាំងអស់នោះត្រូវ ដំណើរការដ្ឋានរបស់ខ្លួននៅចំណុចណា ហើយស្ថានភាពដីនោះ វាមានស្ថានភាពបែបម៉េចខ្លះ ។

ឯកឧត្តម ហួន រាជចំរើន បានមានប្រសាសន៌ថា គម្រោងអភិវឌ្ឍន៌តំបន់សេដ្ឋកិច្ចពិសេសនេះ គឺមានវិសាល ភាពធំណាស់ ផ្ទៃ ដីគឺមានទំហំដល់ទៅ៣.០០០ហិកតាឯណោះ ហើយក្រុមហ៊ុនដែលបានម៉ៅការនៅលើ សំណង់អគារផ្សេងៗនោះ គឺមានដល់ទៅជា២០ក្រុមហ៊ុន ដូច្នេះ ដើម្បីបង្កាកុំឲ្យមានការយល់ច្រឡំ ទីតាំងដែល ខ្លួនត្រូវដំណើរការ ដូចនេះទើបរូបឯកឧត្តមតំណាងឲ្យក្រុមហ៊ុន សម្រេចជួបជុំគ្នាធ្វើការបង្ហោះត្រូន បង្ហាញ ឲ្យក្រុមហ៊ុនអ្នកម៉ៅការទាំងអស់នោះ បានឃើញនិងស្គាល់ទីតាំងរបស់ខ្លួន ដែលគ្រោងនឹងដំណើការនៅពេល ខាងមុខ ។

នៅក្នុងទីតាំងអភិវឌ្ឍន៌តំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ គឺមានអាគារពាណិជ្ជកម្ម មណ្ឌលពាណិជ្ជកម្ម ផ្ទះល្វែង ផ្ទះវីឡា ផ្សារទំនើប តំបន់ទេសចរណ៌ធម្មជាតិ រោងចក្រឧស្សាហកម្ម សួនកំសាន្ត សណ្ឋាគារ ផ្ទះសំណាក់ ធនាគារអន្តរៈជាតិ និងអាគារផ្សេងៗ ជាច្រើនទៀតផង ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ទុននៅក្នុងការអភិវឌ្ឍន៌នៅលើគម្រោងនេះ គឺមានដល់ទៅជាង ៣.០០០ លាន ដុល្លា ហើយទុនទាំងអស់នេះ ក៏ជាចំណែកមួយនៅក្នុងការចូលរួមចំណែក អភិវឌ្ឍន៌ជាមួយរាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។

ឯកឧត្តម ហួន រាជចំរើន បានមានប្រសាសន៌បន្តថា ទីតាំងតំបន់អភិវឌ្ឍន៌សេដ្ឋកិច្ចពិសេសមួយនេះ បើតាម ការរំពឹងទុករបស់ឯកឧត្តម គឺអាចជួយដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងជាប់គាំងនូវសេដ្ឋកិច្ច ពោលគឺបានច្រើនណាស់ ។ នៅពេលដែលគម្រោងអភិវឌ្ឍន៌ចាប់ផ្តើម ប្រជាពលរដ្ឋអាចនឹងមានការងារធ្វើ អាចមានមុខរបរលក់ដូរ អាចមានកម្រៃពីសេវាដឹកជញ្ជូន និងការដឹកអ្នកដំណើរ ដូច្នេះ ការចំណាកស្រុកទៅបរទេសអាចកាត់បន្ថយ ។

ទោះជាយ៉ាងណា ឯកឧត្តម ហួន រាជចំរើន បានមានប្រសាសន៌ថា រាល់គម្រោងអភិវឌ្ឍន៌ទាំងអស់ ដែលយើង មាននៅថ្ងៃនេះ ក៏ព្រោះតែប្រទេសយើងមានសន្តិភាព ហើយពាក្យថាសន្តិភាពថ្ងៃនេះ គឺកើតឡើងដោយក្តី សុខសាន្ត មិនមានការភ័យព្រួយ តាមរយៈគោលជំហរដឹកនាំដោយគតិបណ្ឌិត របស់សម្តេច ហ៊ុន សែន ប្រ មុខរាជរដ្ឋាភិបាល ក្នុងនោះប្រសិនបើយើងទាំងអស់គ្នា មិនបានជួយគាំពារ និងថែរក្សាសន្តិភាពនេះឲ្យបានល្អ នោះទេ វាអាចក្លាយទៅជាការរងទុក្ខ សម្រាប់ពលរដ្ឋទាំងសេដ្ឋកិច្ច និងចំណាកស្រុកនៅពេលខាង មុខកាន់តែ ខ្លាំង ប៉ុន្តែជាក់ស្តែងណាស់ នៅរាល់គម្រោងទាំងឡាយដែលរាជរដ្ឋាភិបាលអនុម័តបង្កើតឲ្យដំណើរការហើយ នោះ គឺរមែងបានជួយដល់សេដ្ឋកិច្ចជីវភាពពលរដ្ឋច្រើនណាស់ ដូច្នោះ យើងទាំងអស់គ្នា គួរនឹងត្រូវចូលរួមថែ រក្សាសន្តិភាពមួយនេះ ឲ្យមាន ដើម្បីការរីកចំរើនសេដ្ឋកិច្ចកូន ចៅ ចៅទួត របស់យើងទាំងអស់គ្នា នៅក្នុងពេល ខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាជនសហគមន៍ព្រៃឈើក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងតែអស់សង្ឃឹមជាមួយមន្ត្រីបរិស្ថានព្រៃឡង់ខេត្ត ស្ទឹងត្រែង មិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនរបស់ខ្លួន (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យខានតែបានទៅ រថយន្តដែលពាក់ស្លាកលេខ.ខ.ម.ក្លែងក្លាយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យរាប់សិបតោន ត្រូវបានសមត្ថកិច្ច បង្ក្រាប នៅក្នុងខណ្ឌច្បារអំពៅ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
76 នាក់
ម្សិលមិញ :
70 នាក់
សប្តាហ៍នេះ :
1078 នាក់
ខែនេះ :
5545 នាក់
3 ខែនេះ :
20090 នាក់
សរុប :
343488 នាក់