ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 368 33 63 / 096 577 66 69
នារីខ្មែរម្នាក់ក្លាយជាចំណីហឹង្សារបស់បុរសជនជាតិចិនដែលជាសង្សាខ្លួន ប្រើកណ្តាប់ដៃរន្ទះយ៉ាងធ្ងន់ៗ នៅ លើផ្ទៃមុខ ក្នុងខណ្ឌបឹងកេងកង
Sat,14 November 2020 (Time 09:19 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 766នាក់)

ចឹងហើយបានតែថា មនុស្សខ្លះមានសុភមង្គលដ៏ប្រសើរដូចការគិតនោះទេ ជីវិតគឺមិនខុសពីទឹកដែលដក់នៅ លើស្លឹកឈូក ដែលត្រូវរេរាំទៅតាមអំណាចខ្យល់នោះដែរ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវ ហួសចិត្ត ក៏ដូចជាក្តុកក្តួលចិត្តអាណិតដល់នារីខ្មែរម្នាក់ ដែលក្លាយជាចំណីហឹង្សារបស់បុរសជនជាតិចិន ជា សង្សាខ្លួនវាយដំរាល់ថ្ងៃ ហើយជាក់ស្តែងលើកនេះ គឺហាក់បីដូចជាមានសភាពរាងធ្ងន់ជាងពេលមុនបន្តិច ។


ហេតុការណ៌មួយ បានកើតឡើងកាលពីវេលា ម៉ោង១២ និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើនារីវ័យក្មេងម្នាក់ ដោយបានរងនូវអំពើហឹង្សា រងរបួសធ្ងន់ពេញផ្ទៃមុខ ដោយសារបុរសជាសង្សាម្នាក់ វាយដំ ត្រង់ចំណុច ផ្លូវ៣២០ កែងនិងផ្លូវ១០៥ នៅក្នុងខុនដូ មួយកន្លែង ដែល មានស្លាកយីហោ ៨ប្រេសស៊ីសរ៉ូប៊ី ជាន់ទី៨ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បើតាមប្រភពបានឲ្យដឹងថា នារីជនរងគ្រោះ មានឈ្មោះ លីន យ៉ាង ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខ របរលក់កាបូបតាមអនឡាញ ស្នាក់នៅខុនដូ៨ប្រេសស៊ីស រ៉ូប៊ី មានស្រុកកំណើត នៅខេត្តព្រៃវែង រងរបួស បែកមុខ បែកមាត់សន្លប់ស្តូកស្តឹង ចំណែកឯអ្នកបង្កហឹង្សា គឺជាជនជាតិចិន ហើយក៏ជាសង្សានឹងគ្នា ផងដែរ ប៉ុន្តែគេមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ ។

តាមដែលមិត្តភក្កិនារីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងឡើយនារីរងគ្រោះ បានតេហៅរូបគាត់ ឲ្យ មកជួយប្រាប់ថា សង្សាបានវាយធ្វើបាបគាត់ ហើយបន្ទាប់មកគាត់ក៏បានមកដល់ ហើយ បើកទ្វារសួរនាំ និងឃើញសម្ភារ:រាយប៉ាយអីវ៉ាន់ពាសពេញបន្ទប់ ហើយជនរងគ្រោះដេកសន្លប់នៅលើឥដ្ឋ ទើបគាត់ក៏បាន គ្រាចុះមកក្រោម ក៏បានបង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដងទៅ ។

ប្រភពដដែលបន្តថា នារីរងគ្រោះបានស្រឡាញ់គ្នាជាមួយនឹងជនជាតិចិន ក្នុងសភាពជាប្តីប្រពន្ធ ប៉ុន្តែមិនបាន រៀបការឲ្យត្រឹមត្រូវនៅឡើយទេ ដោយបានរួមរស់ជាមួយគ្នាចំនួន៣ ទៅ៤ខែមកហើយ ហើយនារីរងគ្រោះ បានរងនូវអំពើហិង្សា ច្រើនលើកច្រើនសារមកផងដែរ ។

មិត្តភក្តិនារីរងគ្រោះ បានបន្តថា នៅពេលនេះ នារីរងគ្រោះ មានផ្ទៃពោះបីខែផងដែរ ដែលគួរណាស់បុរស ជាសង្សាប្តីដោយមិនទាន់រៀបការនោះ មានក្តីអាណិតអាសូរខ្លះ មិនគួរណាប្រើហឹង្សាជាប្រចាំយ៉ាងដូច្នោះ នោះទេ ។

ទោះជាយ៉ាងណា សមត្ថកិច្ច ក៏បានមកដល់កន្លែងកើតហេតុ ហើយផងដែរ ហើយក៏បានទៅមើលនារីរង គ្រោះដល់មន្ទីរពេទ្យ នឹងបន្តសួរនាំជនជាតិចិននៅព្រឹកថ្ងៃនេះ ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12 នាក់
ម្សិលមិញ :
571 នាក់
សប្តាហ៍នេះ :
1311 នាក់
ខែនេះ :
6397 នាក់
3 ខែនេះ :
19487 នាក់
សរុប :
559382 នាក់