ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាព ក្នុងពិធីសែនក្រុងពាលី សាងសងក្លោងទ្វារវត្ត ឥន្ទៈ មុន្នីសុវណ្ណគីរីខ្នងគោល
Sun,01 November 2020 (Time 06:50 PM)
ដោយ ៖ លោក សួន ក្រែង (ចំនួនអ្នកអាន: 37នាក់)

លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ គណៈកម្មការ គ្រប់គ្រងវត្ត ពុទ្ធបរិស័ទទាំងអស់ សូមបន្តប្រកាន់ខ្ជាប់នូវធម៌វិន័យ ព្រហ្មវិហារធម៌ និងធម៌ខន្តី ដើម្បីលើកស្ទួយ វិស័យពុទ្ធសាសនា ទុកជាគម្រូដ៏ល្អដល់កូនចៅជំនាន់ក្រោយ និងចៀសវាងអំពើមិនគប្បីទាំងឡាយណា ដែល អាចធ្វើឲ្យពុទ្ធសាសនាអាប់អោន និងពុទ្ធបរិស័ទអស់ជំនឿ ។

ថ្លែងបែបនេះ ក្នុងឱកាសដែររូបលោកបានអញ្ជើញជាអធិបតី ក្នុងពិធីសែនក្រុងពាលីសាងសង់ ក្លោងទ្វាវត្តឥន្ទៈ មុន្នីសុវណ្ណគីរីខ្នងគោល ស្ថិតនៅក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ពិធីនេះក៏មានការចូលរួមពី រូបលោក ឈឿន មុនី អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តព្រះវិហារ ព្រះសង្ឃ គណះកម្មកាអាចារ្យសម្រាប់វត្ត នឹងក្រុមការងារ អស់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តាជី យាយជី ព្រមទាំងប្រជាពល រដ្ឋជាច្រើនរូបផងដែរ ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំណរគុណដល់លោក ថន សម្បត្តិ និងលោកស្រី សារឿន សុធា ដែលជាសប្បុរសជនបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីផ្តើមកសាងក្លោងទ្វាវត្តខាងលើនេះ ក្នុងទឹកប្រាក់ចំនួន១ម៉ឺនដុល្លា ដែលទឹកចិត្តសទ្ធាជ្រះថ្លាទាំងនេះ សរបង្ហាញអោយឃើញអំពីការចេះរួបរួមសាម គ្គីគ្នា របស់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងថែរក្សាវិស័យពុទ្ធសាសនា អោយមានការរីកចម្រើនជាបន្តទៀត សម្រាប់ទុកជាទីគោរពបូជារបស់ពុទ្ធបរិស័ទ ។

លោកបានបន្តទៀតថា យើងមានពេលកសាងសមិទ្ធិផលទាំងនេះ គឺអាស្រ័យដោយយើងទាំងអស់គ្នា បានចូលរួម ថែរក្សានូវសន្តិភាព ដូចជាពាក្យស្លោកមួយថា មានសន្តិភាព ទើបមានការអភិវឌ្ឍន៍ ដូចនេះយើងត្រូវថែរក្សាឲ្យ បាននូវសន្តិភាពតកូនតចៅ ទើបយើងអាចបង្កើនសមិទ្ធិផលទាំងអស់នេះបាន ផ្ទុយទៅវិញបើយើងថែរក្សាសន្តិ ភាពមិនបានទេ នោះអ្វីៗទាំងអស់នឹងត្រូវបំផ្លាញទាំងស្រុង ដូចសម័យខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ។

ឆ្លៀតក្នុងឱកាសនោះ ភាពជាថ្នាក់ដឹកនាំ ដែលទុកវិស័យពុទ្ធចក្រ នឹងវិស័យអាណាចក្រដើរទន្ទឹមគ្នា ក្នុងនាម លោកដែលជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ក៏បានអញ្ជើញនាំយកអំ ណោយផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះចំនួន២០គ្រួសារ ស្ថិតនៅក្នុងភូមិ ឃុំខាងលើ ដែលក្នុង មួយគ្រួសារៗ ទទួលបាន អង្ករ ២៥ គ.ក មី ០១កេះ ត្រីខ ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ ទឹកបរិសុទ្ធ ០១យួរ សារុង ០១ ភួយ០១ អាហារបំប៉ន២០កញ្ចប់ ថវិកាមួយចំនួន និងថវិកា របស់លោកផ្ទាល់ជូនយាយជី តាជី ចំនួន ១៥ នាក់ ដែលក្នុងម្នាក់ៗចំនួន២ម៉ឺនរៀល នឹងកងកម្លាំងទាំងបី ចំនួន ១លានរៀល ក្នុងនោះដែរសប្បុរសជន ឧបត្ថម្ភជូនសិស្សានុសិស្សចំនួន ៧៥នាក់ ដោយក្នុងម្នាក់ៗទទួលបាន សៀវភៅ ១ក្បាល ប៊ិច ១ដើម ថវិកា២ ពាន់រៀល ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

វត្តវិមានតេជៈ ហៅវត្តស្រះចក ក្រោមការដឹកនាំ សម្ដេចព្រះឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការ វត្ត សមិទ្ធិផលជាច្រើនត្រូវបានកើតឡើងជាបន្តបន្ទាប់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ចង់ចំណេញដាច់ចំណង ទីតាំងហាងម៉ាស្ស៉ាដែលកំពុងពេញនិយមមានសេវាចម្លែកៗ តម្លៃចាប់ពី១០០ដុល្លា ដល់ ទៅជិត៣០០ដុល្លា នៅពេលនេះសមត្ថកិច្ចបង្ក្រាបបាត់.. ស្រេចម៉ង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រង់ចាំមើលទាំងអស់គ្នា តើរាជរដ្ឋាភិបាលមានចំណាត់ការបែបណា ចំពោះក្រុមជនមួយចំនួន តែងនាំគ្នាបន្លំ ក្លែងធ្វើជាសង្ឃ ដើរបោកប្រាសមនុស្សបិណ្ឌបាត ប្រមូលលុយឲ្យខ្លួនធ្វើមានធ្វើបាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

តើគួរឲ្យរិៈគន់ ឬក៏លើកសសើរ ខណៈដែលសមត្ថកិច្ចសម្រេចនាំយកហ្វូងសត្វគោ ប្រមាណជាង៥០ ក្បាល យកទៅរក្សាទុកក្នុងទ្រុង ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនមកអប់រំ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាច្រើនកញ្ចប់ ត្រូវបានសមត្ថកិច្ចឆែកឆេរកឃើញ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
287 នាក់
ម្សិលមិញ :
295 នាក់
សប្តាហ៍នេះ :
2072 នាក់
ខែនេះ :
8439 នាក់
3 ខែនេះ :
21453 នាក់
សរុប :
324411 នាក់