ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
នៅទីបំផុត មេក្លោងគ្រឿងញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅវេលាម៉ោង២រំលងអាធ្រាត ឈានចូល ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ
Wed,11 November 2020 (Time 03:13 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 42នាក់)

មេក្លោងគ្រឿងញៀន ដែលបានប្រើប្រាស់អាវុធបាញ់តដៃជាមួយទៅនឹងសមត្ថកិច្ចយ៉ាងក្តៅគកុកនោះ ក្រោម ការដឹកនាំពីរូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល នៅទីបំផុត ករណី បង្រ្កាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល អស់រយៈពេលជា ច្រើនម៉ោង ជាមួយនឹងការប្រហារបាញ់ពីជនសង្ស័យជាមេក្លោងគ្រឿងញៀន មកលើសមត្ថកិច្ចជាច្រើនគ្រាប់ ផងនោះ គឺនៅវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ បានសម្រេចហើយ ។

បើតាមប្រភពពីសមត្ថកិច្ច មេក្លោងគ្រឿងញៀននោះ មានឈ្មោះ លៀន ទិត្យ ត្រូវបានកម្លាំងសមត្ថកិច្ច នគរ បាលស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងនគរបាលព្រហ្មទណ្ឌខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានធ្វើការឡោមព័ទ្ធ ជនសង្ស័យជាមេ ខ្លោងបទល្មើសគ្រឿងញៀន អស់រយៈពេលជាច្រើនម៉ោង ក៏ឈានបានរំដោះប្រពន្ធជនសង្ស័យក្នុងដំណាក់ កាលដំបូង។

បន្ទាប់ពីជនសង្ស័យមេក្លោងគ្រឿងញៀន បានបាញ់ជាច្រើនគ្រាប់ ដោយកាំភ្លើងអាកា សំដៅមកលើសមត្ថ កិច្ចនោះ ក្នុងនោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដែលដឹកនាំបញ្ជា កម្លាំងដោយផ្ទាល់ ក្នុងប្រតិបត្តិការនេះ បានប្រើយុទ្ធសាស្ត្រឲ្យកម្លាំងធ្វើការដកថយ និងវិធានការការពារខ្លួន។

ទោះជាយ៉ាងណា នៅពេលជនសង្ស័យ បានប្រើអាវុធបាញ់ជាច្រើនគ្រាប់ មកលើសមត្ថកិច្ច រូបគេក៏បាន ដុតផ្ទះដើម្បីជាការបំភ័ន្ត សមត្ថកិច្ចនរបាល រកវិធីគេចខ្លួន ប៉ុន្តែជនសង្ស័យបានចេញពីកន្លែងផ្ទះ ដែលបាន ដុតបំផ្លាញនោះ រួចក៏ទៅសំងំ្ងលាក់ខ្លួនក្នុងផ្ទះឪពុកម្ដាយរបស់គេ។

ដើម្បីបញ្ជៀសការគ្រោះថ្នាក់នៅក្នុងបេសកកម្មនេះ លោកស្នងការនគរបាលខេត្ត បានប្រើនូវយុទ្ធសាស្ត្រ ជាច្រើន រហូតដល់ជនសង្ស័យព្រមប្រគល់ខ្លួនមកឲ្យសមត្ថកិច្ច នៅក្នុងសកម្មភាពដែលសមត្ថកិច្ចកំពុងតែ ពង្រឹងការបង្ក្រាប គេបានឃើញប្រពន្ធជនសង្ស័យ ក៏បានព្យាយាមទូរស័ព្ទទៅកាន់ប្ដី ដោយសុំឲ្យប្តី ជាជនសង្ស័យនោះចូលសារភាព និងបញ្ឈប់សកម្មភាពការ ប្រើប្រាស់អាវុធបាញ់មកលើសមត្ថកិច្ច។ ទើប
ក្លាយជាអំណោយផលនៅក្នុងបេសកម្មមួយនេះផងដែរ ។ ជនសង្ស័យជាមេក្លោងគ្រឿងញៀន ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបាន យ៉ាងជោគជ័យ និងនាំខ្លួនមកកាន់ ស្នងការនគរបាលខេត្តកណ្ដាល ទាំងកណ្ដាល អធ្រាត្រ ដើម្បីធ្វើកំ ណត់ហេតុ ស្ដាប់ចម្លើយ នឹងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវរកក្រុមជនសង្ស័យដែល បានពាក់ព័ន្ធបន្ថែម ។

នេះគឺជាលទ្ធផលមួយរបស់ស្នងការនគរបាលខេត្តកណ្តាល ក្នុងសកម្មភាពបទល្មើសដ៏មានកំដៅ ហើយនៅ ទីបំផុត ព្រោះតែការឆ្លាតវៃ និងការខិតខំអស់ពីលទ្ធភាពរបស់លោកស្នងការនគរបាលខេត្ត នៅទីបំផុតជន សង្ស័យត្រូវបានបង្ក្រាបហើយ ដោយប្រសិទ្ធិភាព និងមិនមានមនុស្ស ម្នាក់ គ្រោះថ្នាក់ក្នុងហេតុការណ៍មួយ នេះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

វត្តវិមានតេជៈ ហៅវត្តស្រះចក ក្រោមការដឹកនាំ សម្ដេចព្រះឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការ វត្ត សមិទ្ធិផលជាច្រើនត្រូវបានកើតឡើងជាបន្តបន្ទាប់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ចង់ចំណេញដាច់ចំណង ទីតាំងហាងម៉ាស្ស៉ាដែលកំពុងពេញនិយមមានសេវាចម្លែកៗ តម្លៃចាប់ពី១០០ដុល្លា ដល់ ទៅជិត៣០០ដុល្លា នៅពេលនេះសមត្ថកិច្ចបង្ក្រាបបាត់.. ស្រេចម៉ង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រង់ចាំមើលទាំងអស់គ្នា តើរាជរដ្ឋាភិបាលមានចំណាត់ការបែបណា ចំពោះក្រុមជនមួយចំនួន តែងនាំគ្នាបន្លំ ក្លែងធ្វើជាសង្ឃ ដើរបោកប្រាសមនុស្សបិណ្ឌបាត ប្រមូលលុយឲ្យខ្លួនធ្វើមានធ្វើបាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

តើគួរឲ្យរិៈគន់ ឬក៏លើកសសើរ ខណៈដែលសមត្ថកិច្ចសម្រេចនាំយកហ្វូងសត្វគោ ប្រមាណជាង៥០ ក្បាល យកទៅរក្សាទុកក្នុងទ្រុង ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនមកអប់រំ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាច្រើនកញ្ចប់ ត្រូវបានសមត្ថកិច្ចឆែកឆេរកឃើញ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
274 នាក់
ម្សិលមិញ :
295 នាក់
សប្តាហ៍នេះ :
2059 នាក់
ខែនេះ :
8426 នាក់
3 ខែនេះ :
21440 នាក់
សរុប :
324398 នាក់