ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 368 33 63 / 096 577 66 69
មេឈ្មួញដុះស្លែរឈ្មោះចែមុំ ដឹកជញ្ជូនឈើសិប្បកម្មអត់ច្បាប់ ចេញពីតំបន់អូរជុញស្ទើរតែរៀងរាល់យប់ មិនឃើញមានសមត្ថកិច្ចណាមួយចេញមុខបង្ក្រាបនោះឡើយ
Thu,08 October 2020 (Time 05:53 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 764នាក់)

មេឈ្មួញដឹកជញ្ជូនឈើសិប្បកម្មកែឆ្នៃអត់ច្បាប់ ដែលគេដាក់ រហ័សនាម ចែមុំ៣ខេត្តនោះ បច្ចុប្បន្នសកម្មភាព ដឹកជញ្ជូនឈើសិប្បកម្ម ដ៏សកម្មប្រចាំស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យ នឹងខេត្ត សៀមរាបនោះ ដែលបច្ចុប្បន្នមុខរបមេឈ្មួញដ៏ល្បីរូបនេះ កំពុងកាក់កបក្នុងមុខជំនួញរបស់គេ ដោយគេបាន
ត្រូវរ៉ូវជាមួយនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្នុងតំបន់នោះ ទើបធ្វើឲ្យការដឹកជញ្ជូនបទល្មើសរបស់គេនោះ ប្រព្រឹត្តបានទៅយ៉ាងរលូនបានដូច្នេះនោះ។

ជាក់ស្ដែងកាលពីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ ក្រុមអ្នកសារព័ត៏មានយើង បានចុះទៅថតផ្តិតយក នូវសកម្មភាពរថយន្តដឹកឈើទ្វារកែឆ្នៃ គ្មានច្បាប់របស់មេឈ្មួញឈ្មោះចែមុំ ដែលបានធ្វើសកម្មភាពដឹកជញ្ជូញ ឈើចេញពីចំនុចអូរជុញឆ្លងកាត់ ផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត នឹងជាពិសេសសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតដែលជាកន្លែងលោក ជ័យ រ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ឆ្ពោះនោះឆ្ពោះទៅកាន់ស្រុកត្រពាំងប្រា សាទ នឹងស្រុកអន្លងវែងបានយ៉ាងរលូន ដោយមិនមានការរំខានណាមួយដល់សមត្ថកិច្ចជំនាញ ដែលប្រចាំការ នៅគោលដៅទាំង២ខាងលើនោះឡើយ។

ពាក់ពន្ធ័នឹងកាដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យរបស់មេឈ្មួញដុះស្លែរឈ្មោះចែមុំ រហ័សនាម៣ខេត្ត នេះ លោក ជ័យ រ៉េត នាយសង្កាតរដ្ឋបាលព្រៃឈើកន្ទួតបានឆ្លើយថា លោកមិនបានដឹងទេ ដោយឈើទាំងអស់នេះ គេដឹកចេញពីតំបន់អូរជុញមកវិញ ដោយលោកមិនដឹងថាគេមានច្បាប់ ឬមិនមាននោះទេ លោកឲ្យអ្នកសារ ព័ត៌មានយើងសួរទៅលោក រត្ន័ ចំរើន នាយសង្កាត់រដ្ឋបាលព្រៃឈើព្រីងធំ រំដោះស្រែនោះទៅ ព្រោះគេនៅនឹង គល់ហ្នឹងស្រាប់ ដោយលែកលោ រត្ន័ ចំរើន នាយសង្កាត់រដ្ឋបាលព្រៃឈើព្រីងធំរំដោះស្រែ លោកថា បើសិនជា អ្នកសារព័ត៏មានយើងបានឃើញរថយន្តខាងលើដឹកឈើវិញនោះ លោកអោយអ្នកសារព័ត៏មានយើងឃាត់រថ យន្តល្មើសខាងលើនោះ ឲ្យជាប់ទៅ លោកនឹងទៅចាប់តែម្តង។

តែការលើកឡើងរបស់លោក រត្ន័ ចំរើន បែបនេះវាហាក់បីដូចជា ដូចក្នុងនៃបទចំរៀង១ឃ្លា ដែលគេធ្លាប់ច្រៀង ថា(ក្របីស៊ីស្រូវបងមិនហ៊ានដេញ តែបើក្របីដើរចេញបងដេញឲ្យស្រីមើល ឬ១ក្រពើក្នុងទឹកបងមិនហ៊ានចាប់ បើក្រពើងាប់ស្រាប់បងចាប់ឲ្យស្រីមើល យ៉ាងដូច្នេះអញ្ចឹងនោះឯង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
29 នាក់
ម្សិលមិញ :
571 នាក់
សប្តាហ៍នេះ :
1328 នាក់
ខែនេះ :
6414 នាក់
3 ខែនេះ :
19504 នាក់
សរុប :
559399 នាក់