ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ចេះគិតសប់ៗចឹងទៅកើតដែរ សណ្ឋាគារ នេតឈ័រ ឡាយហ៍ Nature Life យករូបព្រះសិរសា ព្រះបាទជ័យវរ្ម័នទី៧ ទៅដាក់លើរបងសណ្ឋាគារ សំណាងល្អថ្នាក់ដឹកនាំខេត្ត ចុះណែនាំទាន់ពេល ហើយម្ចាស់សណ្ឋាគារ សុំទោសកែ លំអរភ្លាមៗ..
Wed,07 October 2020 (Time 06:18 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 20នាក់)

ពិតជាប្រសប់គិតមែន យូរៗទៅសណ្ឋាគារដ៏ល្បីមួយរបស់ខេត្តព្រះសីហនុ បែរជានឹកឃើញគំនិតយករូបសំណាក ព្រះសិរសា ព្រះបាទជ័យវរ្ម័នទី៧ ដែលជាបុព្វបុរសខ្មែរ ទៅដាក់នៅលើរបងសណ្ឋាគារខ្លួន ហាក់បីដូចជាបង្អាប់ទៅ មហាបុរសខ្មែរយ៉ាងខ្លាំង ។

ក្រោយពេលដែលដាក់តាំងព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧ ត្រឹមតែរយៈពេលខ្លី បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើន មានការរិៈគន់ ជុំវិញម្ចាស់សណ្ឋាគារមួយនឹង ដោយលើកឡើងថា ពិតជាហ៊ាន និង ថ្លើមធំពេកហើយ ។

ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានគេចាត់ទុកថា ជាស្ដេចដ៏ធំបំផុត ក្នុងប្រវត្តិសាស្រ្តនៃកម្ពុជា ទ្រង់បានតាំងពិធីរាជា ភិសេក ឡើងសោយរាជ្យសម្បត្តិ ក្នុងឆ្នាំ ១១៨១ នៅក្នុងទីក្រុងដែលជាស្នាព្រះហស្ដរបស់ព្រះអង្គ ក្រុងអង្គរធំ ដោយ មានចា៎ទុកជាប្រវត្តិសាសន៌ សម្រាប់កូនខ្មែរបានយល់ដឹងតៗគ្នា គ្រប់ជំនាន់ ។

ទោះជាយ៉ាងណាក្តីនោះ នៅព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ដោយមានការសហការ ជាមួយក្រុមការ ងារ នៃមន្ទីរទេសចរណ៍ខេត្តផងនោះ បានចុះណែនាំដល់ម្ចាស់សណ្ឋាគារ នេតឈ័រ ឡាយហ៍ ( Nature Life ) ស្ថិត នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងតម្រូវឲ្យម្ចាស់អាជីវកម្មធ្វើការផ្លាស់ប្ដូរ នូវទីតាំងរូបព្រះ សិរសា ព្រះបាទជ័យវរ្ម័នទី៧ ត្រូវយកទៅដាក់នៅកន្លែងដែលសមរម្យវិញហើយ ចំណែកម្ចាស់សណ្ឋាគារក៏បាន សុំទោស និងសន្យាមិនឲ្យប៉ះពាល់ដល់កិត្តិយសរបស់បុព្វបុរសខ្មែរទៀតដែរ ។

នេះគឺជារឿងរ៉ាវមួយដ៏ចាប់អារម្មណ៌ ហើយក៏សង្ឃឹមថា ស្របពេលប្រទេសកំពុងមានការអភិវឌ្ឍន៌ផងនោះ ថ្នាក់ ដឹកនាំរាជរដ្ឋាភិបាល ក៏គួរតែមានការណែនាំដល់វិនិយោគលើវិស័យទេសចរណ៌ឲ្យកាន់តែច្រើនជាងនេះ ដើម្បី ជួយចូលរួមយល់ដឹង ពីតម្លៃបុព្វបុរស របស់ខ្មែរយើងទាំងអស់គ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ដដឹកឈើផ្ទះចាស់ បន្លំភ្នែកសមត្ថកិច្ច ត្រូវអាវុធហត្ថឃាត់បញ្ជូនមកជំនាញរដ្ឋបាលព្រៃឈើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតរដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចផ្អាកការធ្វើចរាចរណ៍ទាំងស្រុងចំពោះរថយន្តធុនធំ លើកំណត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ ១៨៦ ដល់១៩៣ ព្រោះតែកំណើនទឹកជំនន់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ ក្រោយពេលដកដំណែងលោកអភិបាលស្រុកកោះញែក ស្រាប់ឥឡូវនេះបែរជាបែកធ្លាយថា មេឃុំ៣ រូប នៅស្រុកអូររាំង និងស្រុកកែវសីមា ត្រូវដាក់ពិន័យ ព្រោះតែពាក់ព័ន្ធទៅនឹងការកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកបើករថយន្តក្រុង ចោទអ្នកដំណើរថាប្រើ១៥.០០០រៀល ជាលុយយួន កើតជាជម្លោះវាយអ្នកដំណើរបែកក្បាល (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
120 នាក់
ម្សិលមិញ :
245 នាក់
សប្តាហ៍នេះ :
1367 នាក់
ខែនេះ :
6462 នាក់
3 ខែនេះ :
16202 នាក់
សរុប :
313940 នាក់