ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
អុញនោះ ក្រោយពេលដកដំណែងលោកអភិបាលស្រុកកោះញែក ស្រាប់ឥឡូវនេះបែរជាបែកធ្លាយថា មេឃុំ៣ រូប នៅស្រុកអូររាំង និងស្រុកកែវសីមា ត្រូវដាក់ពិន័យ ព្រោះតែពាក់ព័ន្ធទៅនឹងការកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋ
Tue,06 October 2020 (Time 05:40 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 67នាក់)

ប្រភពពីសាលាខេត្តមណ្ឌលគិរី បានឲ្យដឹងថា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បាន បញ្ជាទៅលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ឲ្យដាក់ពិន័យមេឃុំ៣រូប នៅស្រុកអូររាំង និងស្រុកកែវ សីមា ពាក់ព័ន្ធនឹងការកាប់រាន និងទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ស្ថិតក្នុងខេត្តមណ្ឌលគិរី។

ប្រភពទម្លាយថា មេឃុំទាំង៣រូប ដែលត្រូវបានដាក់ពិន័យនេះ ទី១-លោកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យ ស្រុកអូររាំង។ ទី២-លោក ពឿប ពេ មេឃុំស្រែព្រះ ស្រុកកែវសីមា និងទី៣-លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទុម ស្រុកកែវសីមា មេឃុំទាំង៣រូបនេះ ត្រូវអនុវត្តន៌ទណ្ឌកម្មវិន័យ ស្របតាមបញ្ញត្តិមាត្រ ៨៤ នៃច្បាប់ ស្ដីពីការ គ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់។

នៅក្នុងករណីមិនរាងចាល រដ្ឋបាលខេត្តត្រូវចាត់មន្ដ្រីជាតំណាង ដឹកនាំកិច្ចប្រជុំដើម្បីសម្រេចបញ្ឈប់ពីមុខតំ ណែង ស្របតាមមាត្រា ៨៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដោយពុំទាន់គិតដល់ទោសផ្សេង ទៀត។

គួររំលឹកថា ពាក់ព័ន្ធករណីពាក់ព័ន្ធនឹងការកាប់រាន និងទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់កន្លងមកផងនោះ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក ព្រោះតែបែកធ្លាយរឿងរ៉ាវដីធ្លីយ៉ាងច្រើន នៅទីបំផុត រូបលោកក៏ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញអនុក្រឹត្យផ្លាស់ប្ដូរភារៈកិច្ចផងដែរ ដោយតែងតាំងលោក ឌឹម នី ជំនួសដំណែងវិញ ។

ទោះជាយ៉ាងណាក្តី យើងរង់ចំណាត់ការច្បាស់ការ របស់អាជ្ញាធរថ្នាក់ខេត្តមណ្ឌលគិរី ផ្សាយជូនមហាជនជ្រាប
នៅពេលខាង មុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ដដឹកឈើផ្ទះចាស់ បន្លំភ្នែកសមត្ថកិច្ច ត្រូវអាវុធហត្ថឃាត់បញ្ជូនមកជំនាញរដ្ឋបាលព្រៃឈើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតរដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចផ្អាកការធ្វើចរាចរណ៍ទាំងស្រុងចំពោះរថយន្តធុនធំ លើកំណត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ ១៨៦ ដល់១៩៣ ព្រោះតែកំណើនទឹកជំនន់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ ក្រោយពេលដកដំណែងលោកអភិបាលស្រុកកោះញែក ស្រាប់ឥឡូវនេះបែរជាបែកធ្លាយថា មេឃុំ៣ រូប នៅស្រុកអូររាំង និងស្រុកកែវសីមា ត្រូវដាក់ពិន័យ ព្រោះតែពាក់ព័ន្ធទៅនឹងការកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកបើករថយន្តក្រុង ចោទអ្នកដំណើរថាប្រើ១៥.០០០រៀល ជាលុយយួន កើតជាជម្លោះវាយអ្នកដំណើរបែកក្បាល (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
126 នាក់
ម្សិលមិញ :
245 នាក់
សប្តាហ៍នេះ :
1373 នាក់
ខែនេះ :
6468 នាក់
3 ខែនេះ :
16208 នាក់
សរុប :
313946 នាក់