ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ព្រះគ្រូ រស់ សុខរាជ ព្រះចៅអធិការវត្តព្រហ្មវិហារធម៌ តេជោជប់រង្សីសរ៉ារ៉ាម ហៅវត្តអង្គការអេដស៍ ដឹកនាំព្រះ សង្ឃ លោកតាអាចារ្យគណៈកម្មការវត្ត ដង្ហែរអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា វត្តប្រាសាទសន្តិភាព ហៅវត្តទំនប់ដាច់ ក្នុងខេត្តឧត្តរមានជ័យ
Sat,31 October 2020 (Time 09:47 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 50នាក់)

នៅថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលាឆ្នាំ២០២០ ថ្មីៗនេះ ព្រះគ្រូ រស់ សុខរាជ ព្រះចៅអធិការវត្តព្រហ្មវិហារធម៌តេជោជប់រង្សី សារ៉ារ៉ាម ហៅវត្តអង្គការអេដស៍ ស្ថិតនៅក្នុងភូមិ ស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានដឹកនាំ ព្រះគ្រូសូត្រឆ្វេងស្តាំ ព្រះភិក្ខុសង្ឃ ព្រះសា មណេរ គណៈកម្មការ លោកយាយលោកតា ប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត និងពុទ្ធបរិស័ទទីជិតឆ្ងាយ ដង្ហែរអង្គ កឋិនទានសាមគ្គី ទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់មួយត្រីមាស រយៈពេល ៣ខែ ស្ថិតក្នុង វត្តប្រាសាទសន្តិភាព ហៅវត្តទំនប់ដាច់ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីប្រមូលបច្ច័យ កសាងសមិទ្ធផលនានានៅក្នុងវត្ត ។

ព្រះគ្រូ រស់ សុខរាជ ព្រះចៅអធិការវត្ត ព្រហ្មវិហារធម៌ តេជោជប់រង្សីសារ៉ារ៉ាម ហៅវត្តអង្គកាអេដស៍ បានមាន សង្ឃដីកាថា ការកសាង និងការសន្សំបុណ្យកុសល គឺកើតឡើងពីសទ្ធាជ្រះថ្លា ដោយមិនបានគិតថា ជាប្រជាពុទ្ធ បរិស័ទ ឬក៏ជាបុព្វជិតនោះទេ ឲ្យតែមានសទ្ធាជ្រះថ្លា និងមានទឹកចិត្ត សាងនូវទង្វើល្អ នោះប្រាកដណាស់ បុណ្យណាដែលបានសាងទៅហើយនោះ អាចនឹងមានផលសម្រាប់អ្នកដែលសាងជាក់ពុំខាន។

យ៉ាងណាមិញ វត្តប្រាសាទសន្តិភាព ហៅវត្តទំនប់ដាច់ ក៏កំពុងមានការខ្វះខាតក្នុងការប្រមូលបច្ច័យ កសាងសមិទ្ធ ផលនានា ក្នុងនោះ វត្តក៏កំពុងត្រូវការជួយឧបត្ថម្ភ ពីសប្បុរសជននានា មិនខុសពីវត្តព្រហ្មវិហារធម៌តេជោជប់រង្សី សរ៉ារ៉ាម ហៅវត្តអង្គការអេដស៏នោះប៉ុណ្ណោះឡើយ ។

សម្រាប់ការសាងបុណ្យកុសលមួយនេះ អាចបញ្ជាក់បានពីជាចេតនា ដើម្បីជួយឲ្យព្រះសង្ឃ និងព្រះសង្ឃ មាន ជំនឿចិត្តក្នុងការផ្សព្វផ្សាយព្រះធម៌ អ្នកក៏ដូចជាឱ្យប្រជាពុទ្ធបរិស័ទទាំងអស់មានក្តីស្រលាញ់ និងមានការរាប់ អាន គ្នាចំពោះគ្នា សាងបុណ្យកុសល កាន់តែច្រើនជាងពេលមុន ៕

ព័ត៌មានគួរចាប់អារម្មណ៍

វត្តវិមានតេជៈ ហៅវត្តស្រះចក ក្រោមការដឹកនាំ សម្ដេចព្រះឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការ វត្ត សមិទ្ធិផលជាច្រើនត្រូវបានកើតឡើងជាបន្តបន្ទាប់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ចង់ចំណេញដាច់ចំណង ទីតាំងហាងម៉ាស្ស៉ាដែលកំពុងពេញនិយមមានសេវាចម្លែកៗ តម្លៃចាប់ពី១០០ដុល្លា ដល់ ទៅជិត៣០០ដុល្លា នៅពេលនេះសមត្ថកិច្ចបង្ក្រាបបាត់.. ស្រេចម៉ង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រង់ចាំមើលទាំងអស់គ្នា តើរាជរដ្ឋាភិបាលមានចំណាត់ការបែបណា ចំពោះក្រុមជនមួយចំនួន តែងនាំគ្នាបន្លំ ក្លែងធ្វើជាសង្ឃ ដើរបោកប្រាសមនុស្សបិណ្ឌបាត ប្រមូលលុយឲ្យខ្លួនធ្វើមានធ្វើបាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

តើគួរឲ្យរិៈគន់ ឬក៏លើកសសើរ ខណៈដែលសមត្ថកិច្ចសម្រេចនាំយកហ្វូងសត្វគោ ប្រមាណជាង៥០ ក្បាល យកទៅរក្សាទុកក្នុងទ្រុង ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនមកអប់រំ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាច្រើនកញ្ចប់ ត្រូវបានសមត្ថកិច្ចឆែកឆេរកឃើញ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
285 នាក់
ម្សិលមិញ :
295 នាក់
សប្តាហ៍នេះ :
2070 នាក់
ខែនេះ :
8437 នាក់
3 ខែនេះ :
21451 នាក់
សរុប :
324409 នាក់