ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកសម្ភារៈថវិកាមួយចំនួន ជួយដល់គ្រួសារសពជនរងគ្រោះ នៅ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្មីៗនេះ
Thu,29 October 2020 (Time 04:04 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 33នាក់)

នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ រងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេ បញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមរំលែកទុក្ខ និងបានចូលរួមបុណ្យសព ឈ្មោះ វង្ស ណារិទ្ធិបញ្ញាសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ ដែលបានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ។

សម្ភារៈថវិកាទាំងអស់នោះរួមមាន អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២កេស ទឹកត្រីនិងទឹកស៊ីអ៊ីវ ២យួរ ថវិកាចំនួន ៣០ម៉ឺនរៀល ។

គួររំលឹកថា នេះជាគ្រួសារសពទី១៨៣ហើយ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ រងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួម រំលែកទុក្ខ ក៏ដូចជាបានចូលរួមបុណ្យសព ដែលបង្ហាញអំពីសន្តានចិត្ត និងទឹកចិត្តរបស់លោក ដែល មានចំពោះប្រជាពលរដ្ឋទូទៅ លើសពីនេះគេតែងបានឃើញរូបលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងជួយទំនុកបំរុងដល់ប្រជាពលរដ្ឋទីទាល់ក្រ ដែលខ្វះខាត នៅចំពោះមុខ ជាច្រើនករណីផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

វត្តវិមានតេជៈ ហៅវត្តស្រះចក ក្រោមការដឹកនាំ សម្ដេចព្រះឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការ វត្ត សមិទ្ធិផលជាច្រើនត្រូវបានកើតឡើងជាបន្តបន្ទាប់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ចង់ចំណេញដាច់ចំណង ទីតាំងហាងម៉ាស្ស៉ាដែលកំពុងពេញនិយមមានសេវាចម្លែកៗ តម្លៃចាប់ពី១០០ដុល្លា ដល់ ទៅជិត៣០០ដុល្លា នៅពេលនេះសមត្ថកិច្ចបង្ក្រាបបាត់.. ស្រេចម៉ង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រង់ចាំមើលទាំងអស់គ្នា តើរាជរដ្ឋាភិបាលមានចំណាត់ការបែបណា ចំពោះក្រុមជនមួយចំនួន តែងនាំគ្នាបន្លំ ក្លែងធ្វើជាសង្ឃ ដើរបោកប្រាសមនុស្សបិណ្ឌបាត ប្រមូលលុយឲ្យខ្លួនធ្វើមានធ្វើបាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

តើគួរឲ្យរិៈគន់ ឬក៏លើកសសើរ ខណៈដែលសមត្ថកិច្ចសម្រេចនាំយកហ្វូងសត្វគោ ប្រមាណជាង៥០ ក្បាល យកទៅរក្សាទុកក្នុងទ្រុង ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនមកអប់រំ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាច្រើនកញ្ចប់ ត្រូវបានសមត្ថកិច្ចឆែកឆេរកឃើញ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
263 នាក់
ម្សិលមិញ :
295 នាក់
សប្តាហ៍នេះ :
2048 នាក់
ខែនេះ :
8415 នាក់
3 ខែនេះ :
21429 នាក់
សរុប :
324387 នាក់