ថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ព្រះគ្រូ មួន ពុត ព្រះអនុគណស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និមន្តព្រះមន្ត្រីសង្ឃ និងព្រះចៅអធិការគ្រប់វត្ត និងអញ្ជើញ លោកតាអាចារ្យ គណៈកម្មការ ចូលរួមប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ របស់ក្រសួងធម្មការនិងសាសនា នៅក្នុង វត្តអង្គតាផល
Mon,26 October 2020 (Time 05:14 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 117នាក់)

នៅរសៀលថ្ងៃច័ន្ទ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២០នេះ ព្រះគ្រូ មួន ពុត ព្រះអនុគណស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ បាននិមន្តព្រះមន្ត្រីសង្ឃ និងព្រះចៅអធិការវត្តគ្រប់បណ្តាវត្តទូទាំង ស្រុកបសេដ្ឋ រួមនិងអញ្ជើញលោកតាអាចារ្យ គណៈកម្មការវត្តគ្រប់វត្ត ចូលរួមផងដែរ ដែលនឹងប្រព្រឹត្តឡើងនៅក្នុង វត្តអង្គតាផល ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំរបស់ក្រសួងធម្មការ និង សាសនា ស្តីពីការបញ្ឈប់ការរំលាយបំណែក ឬបុរាណវត្ថុពេញលេញ អំពីលោហធាតុ ដើម្បីសិត ព្រះបដិមា និង
រូបចម្លាក់ផ្សេងៗ នៅតាមវត្តអារ៉ាម ។

នៅក្នុងកិច្ចប្រជុំនោះផងដែរ ក៏មានការនិមន្តចូលរួមពីព្រះគ្រូ គីម ចន្នី ព្រះលេខាអនុគណស្រុកបសេដ្ឋ ខេត្តកំពង់ ស្ពឺ និងជាព្រះចៅអធិការវត្តស្លាបលេង រួមនឹងព្រះគ្រូ យូ វៃ ព្រះចៅអធិការវត្តពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ ស្ពឺ និងជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះសុមេធាធិបតី កិត្តិ ឧទ្ទេសៈ បណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរា ជាណាចក្រកម្ពុជា ។

នៅក្នុងកិច្ចប្រជុំនោះ ព្រះគ្រូ មួន ពុធ ព្រះអនុគណស្រុកបសេដ្ឋ បានមានសង្ឃដេកាទៅកាន់ព្រះមន្ត្រីសង្ឃក្នុងស្រុក ទៅកាន់ព្រះចៅអធិការវត្តគ្រប់វត្ត និងទៅកាន់លោកតាគណៈកម្មការគ្រប់បណ្តាវត្តផងដែរថា នៅរាល់ពេលរុះរើ វត្ត និងរុះរើកុដិ ត្រូវច្បាប់អនុញ្ញាត ត្រូវបំពេញបែបបទច្បាប់ស្នើសុំរុះរើ ឲ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ ថ្នាក់លើ ជាពិសេសអនុវត្តន៌តាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា នេះតែម្តង ។

ជាក់ស្តែងដើម្បីជម្រុញច្បាប់វិន័យ ក៏ដូចជាតម្លៃរបស់ព្រះសង្ឃ កាន់តែមានភាពប្រសើរឡើងផងនោះ នៅរាល់ ពេលសាងសង់ ក៏ដូចជាការរុះរើនានា ចាំបាច់ត្រូវបំពេញលិខិតស្នាមឲ្យស្របតាមបទដ្ឋានគតិយុត្តិ ឲ្យបានត្រឹមត្រូវ និងហ្មត់ចត់ ។

គួររំលឹកថា សម្រាប់កិច្ចការសង្ឃនៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺនេះផងដែរ កន្លងមកប្រជាពលពុទ្ធបរិស័ទ យ៉ាងច្រើន តែងបានលើកសសើរ និងមានជំនឿចិត្ត សាងបុណ្យកុសល ប្រកបដោយសេចក្តីជ្រះថ្លាជាពន់ពេក ហើយពួកគាត់តែងលើកឡើងថា ព្រះសង្ឃនៅក្នុងស្រុកបសេដ្ឋ ដែលពួកគាត់មានសេចក្តីជ្រះថ្លាសាងបុណ្យកុសល នៅបច្ចុប្បន្ននេះ គឺពិតជាមានគុណសម្បត្តិ គួរឲ្យគោរព ពិតប្រាកដណាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាជនសហគមន៍ព្រៃឈើក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងតែអស់សង្ឃឹមជាមួយមន្ត្រីបរិស្ថានព្រៃឡង់ខេត្ត ស្ទឹងត្រែង មិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនរបស់ខ្លួន (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យខានតែបានទៅ រថយន្តដែលពាក់ស្លាកលេខ.ខ.ម.ក្លែងក្លាយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យរាប់សិបតោន ត្រូវបានសមត្ថកិច្ច បង្ក្រាប នៅក្នុងខណ្ឌច្បារអំពៅ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
116 នាក់
ម្សិលមិញ :
70 នាក់
សប្តាហ៍នេះ :
1118 នាក់
ខែនេះ :
5585 នាក់
3 ខែនេះ :
20130 នាក់
សរុប :
343528 នាក់