ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
មិនដឹងថា ជារឿងហេងស៊យ ឬក៏ផលកម្ម ព្រោះអាសត្វពស់ខាំ ចំអាអូនតូច ឈឺស្រែកផ្អើលភូមិម៉ង
Sun,25 October 2020 (Time 06:59 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 71នាក់)

នេះជាព័ត៌មាននៅប្រទេសថៃនោះទេ ប៉ុន្តែវាជារឿងហួសចិត្តពេក មិនដឹងថាបងពស់នោះ គាត់សន្សំកួចចិត្តខ្លាំងប៉ុណ្ណា បានជាបុរសម្នាក់ចូលបន្ទប់ទឹក ក្លាយជាឧិកាសដ៏ល្អសម្រាប់បងពស់ គាត់ហាមាត់ខាំកន្លែងណាមិន ខាំ បែរជាខាំចំអាអូនតូច យ៉ាងជក់ចិតមិនព្រមលែងមាត់ ធ្វើឲ្យបុរសម្នាក់ គាត់មានអារម្មណ៌រញ្ជួយស្ទើរតែឃើញប្រែតនៅក្នុងដី ស្រែករកឲ្យគេជួយឲ្យផ្អើលភូមិ ។

តាមដែលប្រភពបណ្តាញសង្គមកំពុងចែកចាយជាបន្តបន្ទាប់ បានឥ្យដឹងថា បុរសម្នាក់ចូលទៅបត់ជើង(បន្ទោរ បង់) នៅក្នុងបង្គន់ ស្រាប់តែពស់ថ្លាន់ចេញមកតាមប្រហោងចានបង្គន់ ខាំអាអូនតូច យ៉ាងផ្អែមមាត់ ជាប់មិនព្រមលែង ធ្វើឲ្យគាត់ទាំងភ័យស្លន់ស្លោ ទាំងឈឺចាប់ផង ស្ទើរលួសព្រលឹង ស្រែកហៅអ្នកជិតខាងឲ្យជួយ សឹងតែស្លុតស្មារតី ។

ការណ៍ដ៏កម្រនេះ បានកើតឡើង នៅក្នុងខេត្ត Chac hoeng sao នាភាគខាងកើត ទីក្រុងបាងកក ប្រទេសថៃ
ដោយមុនពេលកើតហេតុ ជនរងគ្រោះមានអារម្មណ៍ចង់បត់ជើងខ្លាំង ។ ភ្លាមៗនោះ គាត់ប្រញាប់ចូលទៅក្នុងបង្គន់ដូចសព្វមួយដង ដោយពុំមានការចាប់អារម្មណ៌អ្វីនោះទេ ព្រោះវាជារឿងធម្មតាសម្រាប់មនុស្សយើងគ្រប់គ្នាទៅហើយ ផ្ទុយទៅវិញស្រាប់តែអង្គុយនៅលើចានបង្គន់បត់ជើងបានបន្តិច បែរជាឃើញសត្វពស់ថ្លាន់អើត.ក ចេញពីក្នុងចានបង្គន់ ហក់ខាំអាអូនតូចរបស់គាត់ជាប់ មិនព្រមលែង តែម្តង ។

ស្ថិតក្នុងហេតុការណ៌បែបនេះ បុរសជាជនរងគ្រោះមានការរន្ធុតជាខ្លាំង ទាំងភ័យខ្លាចផង ទាំងឈឺចាប់ផង ហើយស្រែកហៅអ្នកជិតខាងឲ្យជួយ ស្ទើរតែផ្អើលភូមិ ។ ភ្លាមៗនេះផងដែរ ប្រជាពលរដ្ឋបានទាក់ទងទៅក្រុមសង្រ្គោះសត្វ ហើយពួកគេបានមកដល់ភ្លាមៗដែរ និងជួយវាយចានបង្គន់ និងបញ្ជូនជនរងគ្រោះទៅព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ថ្វីបើនេះជារឿងរ៉ាវមួយនៅប្រទេសថៃ ប៉ុន្តែវាក៏ជាបទពិសោធន៌មួយ ដែលបង្ហាញឲ្យឃើញថា យើងគ្រប់គ្នា ត្រូវមានការប្រយ័ត្នឲ្យបានច្រើន សូម្បីតែការប្រើប្រាស់ចានបង្គន់ ពីព្រោះពេលខ្លះវាអាចកើតឡើង បានជា យៈថាហេតុ តាមរយៈប្រព័ន្ធលូទឹកនានា ក៏អាចថា បាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

វត្តវិមានតេជៈ ហៅវត្តស្រះចក ក្រោមការដឹកនាំ សម្ដេចព្រះឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការ វត្ត សមិទ្ធិផលជាច្រើនត្រូវបានកើតឡើងជាបន្តបន្ទាប់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ចង់ចំណេញដាច់ចំណង ទីតាំងហាងម៉ាស្ស៉ាដែលកំពុងពេញនិយមមានសេវាចម្លែកៗ តម្លៃចាប់ពី១០០ដុល្លា ដល់ ទៅជិត៣០០ដុល្លា នៅពេលនេះសមត្ថកិច្ចបង្ក្រាបបាត់.. ស្រេចម៉ង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រង់ចាំមើលទាំងអស់គ្នា តើរាជរដ្ឋាភិបាលមានចំណាត់ការបែបណា ចំពោះក្រុមជនមួយចំនួន តែងនាំគ្នាបន្លំ ក្លែងធ្វើជាសង្ឃ ដើរបោកប្រាសមនុស្សបិណ្ឌបាត ប្រមូលលុយឲ្យខ្លួនធ្វើមានធ្វើបាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

តើគួរឲ្យរិៈគន់ ឬក៏លើកសសើរ ខណៈដែលសមត្ថកិច្ចសម្រេចនាំយកហ្វូងសត្វគោ ប្រមាណជាង៥០ ក្បាល យកទៅរក្សាទុកក្នុងទ្រុង ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនមកអប់រំ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាច្រើនកញ្ចប់ ត្រូវបានសមត្ថកិច្ចឆែកឆេរកឃើញ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
300 នាក់
ម្សិលមិញ :
295 នាក់
សប្តាហ៍នេះ :
2085 នាក់
ខែនេះ :
8452 នាក់
3 ខែនេះ :
21466 នាក់
សរុប :
324424 នាក់