ថ្មីៗនេះ មានប្រភពស្នើសុំពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ស្នើ សុំឲ្យអង្គភាពព័ត៌មានខ្លាប៉ុស្តិ៍ ជួយពាំនាំទុក្ខលំបាករបស់ពួកគាត់ជំរាបជូនថ្នាក់ ដឹកនាំជ្រាប ។បងប្រុសម្នាក់ តំណាងប្រជាពលរដ្ឋទាំង៥គ្រួសារ បានប្រាប់ឲ្យដឹងថា ទីតាំងដីរបស់ពួកគាត់នេះ គឺពួកគាត់បាន ទិញតាំងពីឆ្នាំ១៩៩៩មកម៉្លេះ ដោយក្នុងសម័យនោះ ការទិញលក់គឺមានត្រឹមតែមេភូមិជាអ្នកដឹងឮប៉ុណ្ណោះ ស្រាប់តែក្រោយមកដីរបស់ពួកគាត់ត្រូវបានរដ្ឋយកធ្វើផ្លូវ ស្របពេលនោះ ពួកគាត់ក៏ចូលរួមប្រគល់ដីជូនឲ្យរដ្ឋ ធ្វើផ្លូវ ព្រោះគិតថា ក្រោយពេលដែលរដ្ឋធ្វើផ្លូវហើយនោះ អញ្ចឹងដីរបស់គាត់ដែលនៅជាប់ផ្លូវ អាចនឹងបង្ក បង្កើនការលក់ដូរនានាមានទីផ្សារ និងទទួលបានកម្រៃច្រើន ។ក្រោយពេលដែលរដ្ឋធ្វើផងនោះ ស្រាប់តែដីខាងក្រោយពួកគាត់ ក៏មានបុក្គលម្នាក់បានទិញដីធ្វើជាកម្មសិទ្ធផង ដែរ ស្រាប់តែមិនយូរប៉ុន្មាន គេឃើញបុគ្គលខាងក្រោយឈ្មោះ ចាំង នោះបានទាមទាយកដីរបស់ពួកគាត់ដែល ជាប់ទៅនឹងផ្លូវនោះ ធ្វើជាកម្មសិទ្ធរបស់គេ ដោយអះអាងថា ជាដីចំណីផ្លូវ ជាហេតុធ្វើឲ្យបងប្អូនពលរដ្ឋទាំង ០៥គ្រួ សារ មានការឈឺចាប់ និងក្តៅក្រហាយជាខ្លាំង ។បងប្រុសតំណាងឲ្យពលរដ្ឋទាំង៥គ្រួសារនោះបានបន្តថា វាជាការឈឺចាប់ណាស់សម្រាប់ពលរដ្ឋម្ចាស់ដី ទោះ ជាយ៉ាងណា ពួកគាត់បានចំណាយលុយទិញដីយ៉ាងស្រស់ៗ ស្រាប់ពេលនេះត្រូវមានបុគ្គលមួយរូប ទិញដីនៅ ខាងក្រោយដីពួកគាត់សោះ បែរជាចង់បានដីរបស់ពួកគាត់ធ្វើកម្មសិទ្ធ ដើម្បីងាយស្រួលអាជីវកម្មរបស់គេនៅ ថ្ងៃខាងមុខ ក្លាយជាហេតុផលធ្វើឲ្យពួកគាត់មិនសុខចិត្តជាខ្លាំង ។ពួកគាត់បន្តថា ករណីដីធ្លីនេះ ប្រសិនបើយកដីនោះទៅប្រគល់ជូនរដ្ឋពួកគាត់ក៏យល់ព្រម ប៉ុន្តែបើយកដីរបស់ ពួកគាត់ទៅឲ្យអ្នកដ៏ទៃ គឺពួកគាត់ពុំព្រមនោះឡើយ ។ទាក់ទិនទៅនឹងព័ត៌មានខាងលើនោះ លោកអភិបាលស្រុកកោះធំ បានប្រាប់ឲ្យក្រុមអ្នកសារព័ត៌មានដឹងថា ករណីដីទំនាស់ជាប់ផ្លូវ ក្នុងភូមិចុងខ្សាច់ នោះគឺជាដីរដ្ឋ ហើយការទិញលក់របស់ពលរដ្ឋទាំង៥គ្រួសារ គឺជា ការធ្វើឡើងតែគ្នាឯង ដោយមានត្រឹមតែមេភូមិ ជាអ្នកដឹងឮ អញ្ចឹងមិនអាចយកជាគតិយុត្តបាន នោះឡើយ ។លោកអភិបាលស្រុកបន្តថា ករណីទាមទារបស់ពលរដ្ឋខាងលើនោះ អាជ្ញាធរស្រុកមិនយល់ព្រមនោះទេ ពីព្រោះថា ជាដីចំណីផ្លូវរបស់រដ្ឋ ប្រសិនបើតាមបណ្តោយផ្លូវនេះ ពលរដ្ឋចេះតែអាចគ្រប់គ្រងបាន អញ្ចឹងនោះ នៅតាមបណ្តោយផ្លូវជាតិទាំងអស់ គឺក្លាយទៅជាអនាធិបតេយ្យមិនខាន ។ដោយឡែកប្រជាពលរដ្ឋ នៅតែទទូចស្នើសុំថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជួយឲ្យពួកគាត់បានប្រើប្រាស់ ដើម្បី អាស្រ័យផល លក់ដូរអាហារហូបចុក ចិញ្ចឹមជីវិតផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)
គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)
សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)
ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)
សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា