ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
រថយន្ដដឹកឈើផ្ទះចាស់ បន្លំភ្នែកសមត្ថកិច្ច ត្រូវអាវុធហត្ថឃាត់បញ្ជូនមកជំនាញរដ្ឋបាលព្រៃឈើ
Wed,21 October 2020 (Time 05:56 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 43នាក់)

នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ដោយមានការសហការបានយ៉ាងល្អ រវាងអាវុធហត្ថខេត្តព្រះវិហារ និងវិស័យសារព័ត៌មាន បានឃាត់រថយន្ដដឹកឈើផ្ទះចាស់មួយគ្រឿងបន្លំភ្នែកសមត្ថកិច្ចតាមដងផ្លូវ និងមន្ត្រីជំនាញ នៅចំនុចស្នាក់ការសន្តិសុខអាវុធហត្ថ ជីអោក ព្រំប្រទល់ព្រះវិហារ-កំពង់ធំ ។

លោកឧត្តមសេនីត្រីយ៍ កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រះវិហារ បានឲ្យដឹងថា រថយន្ដដឹក ឈើផ្ទះចាស់ខាងលើ បង្ក្រាបបានដោយសារមានការសហការបានយ៉ាងរលូន ជាមួយបងប្អូនអ្នកសារព័ត៌មាន បានរាយការមកលោក លោកបានដាក់បទបញ្ជាដល់ស្នាក់ការន្តិសុខ ជីអោក ឲ្យចុះឃាត់ និងត្រួតពិនិត្យ រថយន្ដ ហិនដាយ ៥តោន ពាក់ស្លាកលេខ បាត់ដំបង 3A-2766 ក្បាលស ទ្រុងខៀវ លាយត្រួយ ចេក បានដឹកផ្ទះចាស់ ចេញពីស្រុកឆែប ឆ្លងកាត់ស្រុកជ័យសែន ត្រូវបង្ក្រាបបាននៅចំនុចខាងលើ រួចហើយត្រូវបានប្រគល់រថយន្ដខាង លើនោះឲ្យទៅជំនាញរដ្ឋបាលព្រៃឈើរវៀង ដើម្បីត្រួតពិនិត្យ។

សមត្ថកិច្ចម្នាក់បានបង្ហើបឲ្យដឹងថា រថយន្ដដឹកឈើផ្ទះចាស់ខាងលើ មានម្ចាស់ឈ្មោះ ឈិម ឆេន ប្រពន្ធ ឈ្មោះ ចែ អឿន រស់នៅភូមិ ក្រាំងតូច ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ដឹកឈើផ្ទះចាស់បន្លំភ្នែកសមត្ថកិច្ចចេញពីភូមិ ពោធិ៍ទាប ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ ជាឈ្មួញរកស៊ីទិញផ្ទះចាស់ ដឹកតាមរយះរថយន្ដយកទៅលក់នៅឯ ខេត្តតាកែវ ជាច្រើឆ្នាំមកហើយតែសម្រាបឈើផ្ទះចាស់ខាងលើត្រូវក្រុមឈ្មួញសង់ឡើងជារបៀបគ្រោងផ្ទះតែ មិន ប្រកដំបូលទុកហាលថ្ងៃ ឬដំបូលប្រជាកក្ដា ទុកអោយងាប់ពណ៏ឬក៏ឈើថ្មីយកទៅត្រាំទឹកនឹងដំដែកគោល ដើម្បី បំភាន់ភ្នែកសមត្ថកិច្ចនៅតាមដងផ្លូវ។

គួរបញ្ជាក់ផងដែរថាសម្រាបឈើផ្ទះចាស់ដែលក្រុមឈ្មួញបានដឹកនោះ គឺដឹកមិនចេះអស់នោះឡើយ។ ហេតុដូច នេះសូមឲ្យអាជ្ញាធរមូលដ្ឋាន មុននិងចុះហត្ថលេខា និងបោះត្រា សូមចុះត្រួតពិនិត្យមើជាក់ស្ដែងផង ជាពិសេស មន្ត្រីជំនាញ លោកដឹងហើយថា ផ្ទះចាស់ចាប់ពីប៉ុន្មានឆ្នាំ ទើបលក់និងរុះរើ ដឹកចេញទៅក្រៅខេត្តបាន។

លុះដល់រសៀលថ្ងៃទី២១ ខែតុលានេះ ជំនាញសង្កាត់រដ្ឋបាលព្រៃឈើរវាង បានធ្វើការើសទំលាក់ឈើទាំងនោះ ចេញពីលើរថយន្តខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ ក្នុងនោះជំនាញសង្កាតរដ្ឋបាលព្រៃឈើបានពិនិត្យ រកឃើញ ប្រភេទឈើថ្មីដែលឈ្មួញខាងលើ ក្លែងបន្លំជាឈើផ្ទះចាស់ដោយក្នុងមន្ត្រីជំនាញ បានធ្វើកាវាស់វែងសរុបឃើញ ប្រមាណចំនួន ៣,១៧៥ម៉ែត្រគូប ដែលក្រុមឈ្មួញខាងលើរៀបចំបំភាន់ភ្នែកសមត្ថកិច្ចនោះ។

តែក្រុមឈ្មួញឈ្មោះចែ អឿន បានឡូឡាតវ៉ាតាំងពីឃាត់ រហូតដល់រើមើលឈើនិងវាស់វែង ហើយសត្ថកិច្ចបាន បញ្ជាក់ថាជាប្រភេទក្លែងបន្លំយ៉ាងណាក៏ដោយក៏គាត់មិនព្រមដែល គាត់នៅអះអាងថាជាប្រភេទឈើផ្ទះចាស់ ។

គួរបញ្ជាក់ផងដែរថាក្រុមឈ្មួញឈើរូបនេះ គឺតែងតែដើរប្រមូលទិញឈើផ្ទះចាស់ក្លែងបន្លំនេះ ជាមុខរបរអាជីពរ បស់គេទៅហើយ ៗនៅពេលដែលគេដឹកជញ្ជូនចេញម្តងៗ ឈ្មួញឈើរូបនេះគេបានជួលម៉ូតូឌុបក្នុងតំលៃ១៥ ម៉ឺនរៀល រត់ការបង់លុយទៅអោយសមត្ថកិច្ចតាមដងផ្លូវ ដោយចាប់ពីកន្លែងដឹក រហូតដល់សាលាវិស័យ ខេត្ត កំពង់ធំ ដោយក្នុងមួយកន្លែងតូចបំផុតក្នុង១កន្លែង ៗចាប់ពី៨ម៉ឺនរៀលឡើងទៅ ហើយបើប្រភេទឈើស្របច្បាប់ ឬក៏ផ្ទះចាស់ក្រុមប្រជាពលរដ្ឋតែងលើកឡើងថា បើសិនដឹកផ្ទះចាស់ ចុះហេតុអីចាំបាច់អីដើរបង់លុយតាមដង ផ្លូវ ទៅអោយសមត្ថកិច្ចនោះ ទន្ទឹមនឹងកាលើកឡើងនេះក្រុមប្រជាពលរដ្ឋ លោកស្នើរសុំអោយសមត្ថកិច្ចជំនាញ មេត្តាពិនិត្យទៅលើឈើដែលផ្ទុកក្នុងរថយន្តខាងលើ ដែលមន្ត្រីអាវុធហត្ថឃាត់ខាងលើនោះ អោយមានភាព សុក្រឹត្យផង កុំអោយក្រុមឈ្មួញទាំងនេះ ធ្វើព្យុះភ្លៀងទៅតាមអំពើចិត្តរបស់ពួកគេនោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

វត្តវិមានតេជៈ ហៅវត្តស្រះចក ក្រោមការដឹកនាំ សម្ដេចព្រះឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការ វត្ត សមិទ្ធិផលជាច្រើនត្រូវបានកើតឡើងជាបន្តបន្ទាប់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ចង់ចំណេញដាច់ចំណង ទីតាំងហាងម៉ាស្ស៉ាដែលកំពុងពេញនិយមមានសេវាចម្លែកៗ តម្លៃចាប់ពី១០០ដុល្លា ដល់ ទៅជិត៣០០ដុល្លា នៅពេលនេះសមត្ថកិច្ចបង្ក្រាបបាត់.. ស្រេចម៉ង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រង់ចាំមើលទាំងអស់គ្នា តើរាជរដ្ឋាភិបាលមានចំណាត់ការបែបណា ចំពោះក្រុមជនមួយចំនួន តែងនាំគ្នាបន្លំ ក្លែងធ្វើជាសង្ឃ ដើរបោកប្រាសមនុស្សបិណ្ឌបាត ប្រមូលលុយឲ្យខ្លួនធ្វើមានធ្វើបាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

តើគួរឲ្យរិៈគន់ ឬក៏លើកសសើរ ខណៈដែលសមត្ថកិច្ចសម្រេចនាំយកហ្វូងសត្វគោ ប្រមាណជាង៥០ ក្បាល យកទៅរក្សាទុកក្នុងទ្រុង ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនមកអប់រំ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាច្រើនកញ្ចប់ ត្រូវបានសមត្ថកិច្ចឆែកឆេរកឃើញ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
284 នាក់
ម្សិលមិញ :
295 នាក់
សប្តាហ៍នេះ :
2069 នាក់
ខែនេះ :
8436 នាក់
3 ខែនេះ :
21450 នាក់
សរុប :
324408 នាក់