ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ពិតជាប្រសប់រកស៊ីមែន... ស្របពេលខេត្តមួយចំនួនកំពុងជន់លិចដោយអំណាចទឹកភ្លៀង ឈ្មួញសម្រេចដឹក ឈើយ៉ាងស្ងាត់ៗ គេសង្ស័យព្រាយដើមឈើកើតទុក្ខមិនសុខចិត្តហើយមើលទៅ សុខៗឡានយីឌុប ទៅដេក ននៀល ក្នុងបង្ហូទឹកដងផ្លូវ
Thu,15 October 2020 (Time 05:30 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 31នាក់)

មិនឲ្យលាន់មាត់ម៉េចបាន បើឈ្មួញរកស៊ីឈើ ត្រូវបានគេនិយាយថា ពិតជាជំនាញពិតមែន ពីព្រោះថា ស្រប ពេលទៅនឹងកម្ពុជា បណ្តាខេត្តមួយចំនួនកំពុងត្រូវបានលិចលង់ផ្ទះសម្បែងពលរដ្ឋនោះ ស្រាប់តែនៅខេត្ត មណ្ឌលគិរីឯណេះវិញ ក្រុមឈ្មួញបែរជាមានសំណាង ឡានយីឌុបដឹកជញ្ជូនឈើដ៏ពេញប្រៀប ដោយគិតថា មួយជើងនេះ គឺពិតជាគ្រប់ទឹកហើយយ៉ាង ផ្ទុយទៅវិញក្លាយជារឿងខកបំណង ព្រោះតែមកដល់ចំណុចក្បែរ នឹងរដ្ឋបាលព្រៃឈើអូររាំង ឡានយីឌុបដែលដឹកឈើមិនចង់ទៅមុខ ហើយដេកននៀលទន្ធាក់ដី នៅកណ្តាល ផ្លូវតែម្តង ។

សេចក្តីរាយការណ៌បានប្រាប់ឲ្យដឹងថា ឡានយ៊ីឌុបមួយគ្រឿង បានដឹកឈើពេញ យ៉ាងឆ្ងន់ ហើយបានធ្លាក់ផ្លូវ ក្អូតចេញមកសុទ្ធតែឈើ កាលយប់ថ្ងៃ១៤ ខែតុលា ឆ្នាំ២០២០ រហូតដល់ម៉ោង១រសៀល ថ្ងៃ១៥ ខែតុលា ឆ្នាំ ២០ ២០នេះ ទៅហើយ មិនទាន់អាចយកចេញពីកន្លែងកើតហេតុបាននៅឡើយទេ ដោយគេសង្ស័យថា ឡាន មួយនេះ មានរឿងអ្វីអយុត្តិធម៌ហើយមើលទៅ បានជាមិនព្រមងើបចេញពីកន្លែងកើតហេតុ ។

ករណីឡានយីឌុបប្រាសដេកននៀលដីនេះ គឺកើតឡើងនៅចំណុចតាមបណ្តោយជាតិលេខ ៧៦ នៅជិតរដ្ឋ បាលព្រៃឈើអូរាំង ស្រុកអូរាំង ខេត្តមណ្ឌលគិរី ហើយបើតាមប្រភពបានបង្ហើបថា ឈើនេះដឹកចេញពីស្រុក កោះញែក ។

ទោះជាយ៉ាងណា សេចក្តីរាយការណ៌នេះ គេហទំព័រ ខ្លាប៉ុស្តិ៍ព័ត៌មាន មិនទាន់ទទួលបានព័ត៌មានលំអិតពឺស្តារ នៅឡើយទេ ព្រោះមិនអាចទំនាក់ទំនង សុំការបំភ្លឺពីមន្ត្រីជំនាញបាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ដដឹកឈើផ្ទះចាស់ បន្លំភ្នែកសមត្ថកិច្ច ត្រូវអាវុធហត្ថឃាត់បញ្ជូនមកជំនាញរដ្ឋបាលព្រៃឈើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតរដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចផ្អាកការធ្វើចរាចរណ៍ទាំងស្រុងចំពោះរថយន្តធុនធំ លើកំណត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ ១៨៦ ដល់១៩៣ ព្រោះតែកំណើនទឹកជំនន់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ ក្រោយពេលដកដំណែងលោកអភិបាលស្រុកកោះញែក ស្រាប់ឥឡូវនេះបែរជាបែកធ្លាយថា មេឃុំ៣ រូប នៅស្រុកអូររាំង និងស្រុកកែវសីមា ត្រូវដាក់ពិន័យ ព្រោះតែពាក់ព័ន្ធទៅនឹងការកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកបើករថយន្តក្រុង ចោទអ្នកដំណើរថាប្រើ១៥.០០០រៀល ជាលុយយួន កើតជាជម្លោះវាយអ្នកដំណើរបែកក្បាល (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
117 នាក់
ម្សិលមិញ :
245 នាក់
សប្តាហ៍នេះ :
1364 នាក់
ខែនេះ :
6459 នាក់
3 ខែនេះ :
16199 នាក់
សរុប :
313937 នាក់