ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ផ្តើមមានការព្រួយបារម្ភយ៉ាងខ្លាំង ស្របពេលភ្លៀងកំពុងជន់លិច ក្រសួងធនធាន ទឹកឧតុនិយម ចេញសេចក្តី ជូនដំណឹង ស្តីពី ព្យុះទី១៦ និង១៧ គ្រោងនឹងជះសម្ពាធទាបន្ថែមលើកម្ពុជា សូមបងប្អូនមេត្តាប្រុងប្រយ័ត្នឲ្យបាន ខ្ពស់ទាំងអស់គ្នា
Tue,13 October 2020 (Time 01:42 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 28នាក់)

នៅក្នុងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដែល មានខ្លឹមសារមួយបញ្ជាក់ថា យោងតាមការសង្កេតតាមដាន ស្ថានភាពអាកាសធាតុ ឃើញថា ប្រព័ន្ធសម្ពាធទាប និងបន្តលាតសន្ធឹងលើកម្ពុជា ។ នៅលើសមុទ្រចិនខាងត្បូងកើតព្យុះទី១៦ Tropical Storm ឈ្មោះ ណាងកា NANG KA ។ តាមការព្យាករណ៌ ព្យុះនេះ នឹងចូលឈូងសមុទ្រ តុង កឹង ឆ្លងកាត់កោះ ហៃ ណាំ មុននឹងចូលដល់ភូមិភាគ ខាងជើងប្រ ទេសវៀតណាម នៅថ្ងៃទី១៥ ខែតុលា ។

បន្ទាប់ពីនោះ ក្នុងរង្វង់ថ្ងៃទី១៦ ដល់១៧ ព្យុះថ្មីមួយទៀតនឹងកើតឡើង ដែលរាប់ថាជាព្យុះទី១៧ ឈ្មោះថា សូ ឌែល SAUDEL ដែលមានកម្លាំងខ្លាំង ។ តាមការរំពឹងទុកព្យុះនេះ នឹងចូលវៀតណាម ក្នុងចំណុច គីញើន Qui Nhon រួច បន្ថយឥទ្ធិពលជាបន្តបន្ទាប់ ដោយបន្តឆ្លងកាត់ចូលកម្ពុជាយើង តាមខេត្តរតនគិរី នាថ្ងៃទី១៨ ទៅ១៩ ខែតុលា ឆ្នាំ២០២០ ក្នុងកម្លាំងជា វិសម្ពាធ និងសម្ពាធទាប ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតណ្ហភាពអប្បបរមា មានចាប់ពី ២៣ ទៅ២៥ អង្សាសេ សីតណ្ហភាពអតិបរមា ចាប់ពី២៧ ទៅ២៩ អង្សាសេ និងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុង កម្រិតបរិមា ចាប់ពីតិចទៅបង្គួរ ។ នៅថ្ងៃទី១៨ ដល់១៩ ខែ តុលា ឆ្នាំ២០២០ បណ្តាខេត្តនៅវាលទំនាបមួយចំនួន ពិសេសនៅភូមិភាគពាយ័ព្យ និងភូមិភាគខាងជើង អាចនឹងមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន ។

២.បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឥសាន សីតណ្ហភាពអប្បបរមា មានចាប់ពី២១ ទៅ២៣ អង្សាសេ សីតណ្ហភាពអតិបរមា ចាប់ពី២៦ ទៅ២៨ អង្សាសេ អាចនឹងមានភ្លៀងធ្លាក់ រាយប៉ាយក្នុងកម្រិត បរិមាណពី មធ្យមទៅ បង្គួរ ។

៣.តំបន់មាត់សមុទ្រ សីតណ្ហភាពអប្បបរមា មានចាប់ពី២២ ទៅ២៤ អង្សាសេ សីតណ្ហភាពអតិបរមាចាប់ពី ២៦ ទៅ២៨អង្សាសេ នឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ នៅលើផ្ទៃសមុទ្រ និងអាចមានភ្លៀងធ្លាក់ច្រើន លាយឡំខ្យល់បក់បោក និងរលកខ្ពស់ៗ ។

ក្រសួងក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្ន ចំពោះបាតុភាពផ្គររន្ទះ ខ្យល់ កន្ត្រាក់ ជាពិសេសប្រជាពលរដ្ឋរស់ នៅ ទីទំនាប ក្បែរផ្លូវទឹក ជាតំបន់ភ្នំ និងជួរភ្នំ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែតុលា ក្នុងនោះអ្នកនេសាទ និងអ្នកដំណើរសមុទ្រ ក៏សូមប្រុងប្រយ័ត្នផងដែរ ចំពោះភ្លៀងលាយឡំច្រើន ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ដដឹកឈើផ្ទះចាស់ បន្លំភ្នែកសមត្ថកិច្ច ត្រូវអាវុធហត្ថឃាត់បញ្ជូនមកជំនាញរដ្ឋបាលព្រៃឈើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតរដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចផ្អាកការធ្វើចរាចរណ៍ទាំងស្រុងចំពោះរថយន្តធុនធំ លើកំណត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ ១៨៦ ដល់១៩៣ ព្រោះតែកំណើនទឹកជំនន់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ ក្រោយពេលដកដំណែងលោកអភិបាលស្រុកកោះញែក ស្រាប់ឥឡូវនេះបែរជាបែកធ្លាយថា មេឃុំ៣ រូប នៅស្រុកអូររាំង និងស្រុកកែវសីមា ត្រូវដាក់ពិន័យ ព្រោះតែពាក់ព័ន្ធទៅនឹងការកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកបើករថយន្តក្រុង ចោទអ្នកដំណើរថាប្រើ១៥.០០០រៀល ជាលុយយួន កើតជាជម្លោះវាយអ្នកដំណើរបែកក្បាល (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
129 នាក់
ម្សិលមិញ :
245 នាក់
សប្តាហ៍នេះ :
1376 នាក់
ខែនេះ :
6471 នាក់
3 ខែនេះ :
16211 នាក់
សរុប :
313949 នាក់