ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ទីបំផុតរដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចផ្អាកការធ្វើចរាចរណ៍ទាំងស្រុងចំពោះរថយន្តធុនធំ លើកំណត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ ១៨៦ ដល់១៩៣ ព្រោះតែកំណើនទឹកជំនន់
Sun,11 October 2020 (Time 06:09 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 151នាក់)

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ព្រោះតែកំណើនទឹកជំនន់កើនឡើងឥតឈប់ឈរ តាមរយៈទឹកភ្លៀងធ្លាក់ទាំងថ្ងៃ ទាំងយប់នោះ នៅទីបំផុតបានធ្វើឲ្យផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ ត្រូវបានទឹកជន់លិច ជាក់ស្តែងនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្ដីជូនដំណឹង ជូនដល់សាធារណជន និង បងប្អូនប្រជាពលរដ្ឋ ដោយបានបញ្ជាក់ ពីការផ្អាកចរាចរណ៍ទាំងស្រុងនូវរថយន្តធុនធំ លើកំណាត់ផ្លូវជាតិ លេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨៦ ដល់១៩៣ ។

នៅក្នុងខ្លឹមសារបានបញ្ជាក់ថា ដោយស្ថានភាពទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេល៦ថ្ងៃមកនេះ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានបង្កឲ្យមានជំនន់ទឹក ភ្លៀងតាមដងស្ទឹងពោធិ៍សាត់ចំនួន ៥ក្រុង-ស្រុក ហើយនៅក្នុងក្រុងពោធិ៍សាត់ រងផលប៉ះពាល់ខ្លាំងជាងគេ បណ្ដាលឲ្យលិចលង់ផ្លូវមួយចំនួន ក្នុងក្រុងពោធិ៍សាត់ ជាពិសេសលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចគីឡូ ម៉ែត្រលេខ ១៨៦ ដល់គីឡូម៉ែត្រលេខ ១៩៣ ត្រូវបានលិចលង់។

រដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចផ្អាកការធ្វើចរាចរណ៍ទាំងស្រុង ចំពោះរថយន្តធុនធំ ចាប់ពីពេលជូនដំណឹងតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី ។

ស្របពេលទៅនឹងរដ្ឋបាលខេត្តពោធិ៍សាត់ជូនដំណឹងជាសាធារណៈផងនោះ អ្នកនាំពាក្យក្រសួងធនធានទឹក និង ឧតុនិយម បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា បន្ទាប់ពីវិសម្ពាធបានដើរទៅផុតពីប្រទេសកម្ពុជា សម្ពាធ ទាបមួយនៅចុង នៃប្រព័ន្ធសម្ពាធទាបក្នុងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាសម្ពាធទាបសកម្ម និងអាចក្លាយ ទៅជាព្យុះទី១៥ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានដំណើរកាត់លើឆ្នេរភាគកណ្តាលប្រទេសវៀតណាម មុន ដល់តំបន់ព្រំដែនប្រទេសកម្ពុជា ឡាវ។

ព្យុះទី១៥នេះ មានការវិវត្តលឿន ពេលវាក្លាយជាព្យុះ បានស្រូបទាញសភាពអាប់អួរនៅលើផ្ទៃប្រទេសអស់ មួយផ្នែក ធ្វើឱ្យភ្លៀងចុះខ្សោយនៅតំបន់ទំនាបកណ្តាល តែមានភ្លៀងច្រើនខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ រលក ខ្ពស់ៗ និងនៅភាគឦសាន នៃប្រទេសមានខ្យល់ខ្លាំង និងភ្លៀង នៅអំឡុងពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០។ ព្យុះនេះធ្វើឱ្យមានភ្លៀងធ្លាក់ ច្រើននៅអាងទន្លេមេគង្គលើ និងនៅក្រោយថ្ងៃទី១៤ ខែតុលា ស្ថានភាព ភ្លៀងធ្លាក់រាយប៉ាយ នឹងកើតមានជាធម្មតាវិញនៅទូទាំងប្រទេស ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីបរិស្ថានឃាត់ខ្លួនជនសង្ស័យ៥នាក់ រួមនឹងរណាយន្ត៤គ្រឿង  បញ្ជូនមកកាន់មន្ទីរបរិស្ថានខេត្ត  ពាក់ព័ន្ធនឹង ករណីកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់នៅស្រុកថាឡាបរិវ៉ាត់ ! (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សាន វិជ្ជាសារ៉ាវុធប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យដែលបច្ចុប្បន្នគេហៅកាត់ថា(ក ប ប) បានកំពុងប្រើកូនចៅដែលបានដើរល្បាតតាមព្រំដែនពិនិត្យរថយន្តដឹកទំនិញណាដែលមិនព្រមបង់លុយដាក់ខែអោយហើយយកស្ថាប័នតុលាការមកគំរាមចាប់រថយន្តទុក្ខទៀត? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ ចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ប្រចាំការក្នុងទីតាំងចំនួន៣ ក្នុងក្រុងនឹងខេត្តព្រះវិហារ ទទួលបានអំណោយភេសជ្ជះ ពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ នៃមណ្ឌលសុខភាព តាកឹង ចុះយកសំណាក ដើម្បីតេស្តរកមេរោគកូវិដ១៩ លើប្រជាពលរដ្ឋចំនួន២ភូមិ ជាលទ្ធផលក្នុងប្រជា ពលរដ្ឋជាង១០០នាក់ មានអ្នកវិជ្ជមានរហូត.... (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋាភិបាលថៃ សម្រេចបិទទីក្រុងបាងកក និងខេត្តចំនួន៦ ក្នុងរយៈពេល១៥ថ្ងៃ ក្រោយពីមានការរីករាលដាល ឆ្លងជម្ងឺកូវីដ១៩ ឥតឈប់ឈរ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
129 នាក់
ម្សិលមិញ :
173 នាក់
សប្តាហ៍នេះ :
1868 នាក់
ខែនេះ :
6696 នាក់
3 ខែនេះ :
26264 នាក់
សរុប :
403827 នាក់