ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
កឋិនទានវត្តចំបាចារ៍ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រារព្វពិធីសូត្រមន្ត ថ្ងៃទី១០ និងដង្ហែរប្រទក្សិណ ជុំវិញព្រះវិហារ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០ សូមគោរពអញ្ជើញ ញាតិញោមប្រជាពុទ្ធបរិស័ទទាំងជិត ទាំង ឆ្ងាយ ចូលរួមពិធីបុណ្យ ឲ្យបានច្រើនកុះករ
Sat,10 October 2020 (Time 06:31 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 335នាក់)

ក៏ជាសារជូនដំណឹងមួយ ចែករំលែកជូនបងប្អូនប្រជាពុទ្ធបរិស័ទ និងសប្បុរសជន ជាពិសេសបងប្អូន អ្នកគោរព ស្រឡាញ់ ហើយតែងសាងបុណ្យសន្សំកុសល ក្នុងព្រះពុទ្ធសាសនា សូមមេត្តាចូលរួមក្នុងពិធីបុណ្យកឋិនទានវត្ត ចំប៉ាចារ៍ ស្ថិតនៅក្នុងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឲ្យបានច្រើនកុះករផង ។

ពិធីបុណ្យកឋិនទានសាមគ្គីនេះ ដំណើរការឡើង នៅរាត្រីថ្ងៃ សៅរិ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ នៅក្នុងពិធីបុណ្យ ក៏មានល្ខោនបាសាក់ លេងកំដរទល់ ភ្លឺ មានតន្ត្រី និងមានល្បែងកំសាន្តជាច្រើន សម្រាប់ក្មេងៗ លេងកំដរ នៅក្នុងឧិកាសរាត្រីសូត្រមន្តនេះផងដែរ ក្នុង នោះ ក៏មានការនិមន្តចូលរួម ពីព្រះ គ្រូ ភាច បូរ៉ា ព្រះចៅអធិការវត្ត ភ្នំស្រួច ឃុំស្តុក ស្រុកគងពិសី ខេត្ត កំពង់ ស្ពឺ និងជាទីប្រឹក្សា សម្តេចព្រះអគ្គ មហាសង្ឃរាជាធិបតី កិត្តិ ឧទ្ទេសៈ បណ្ឌិត ទេព វង្ស សម្តេចព្រះមហា សង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ។

បុណ្យកឋិនទានសាមគ្គី ពិធីនេះ មានការផ្តួចផ្តើម និងដង្ហែរត្រ័យធំៗ ពីសំណាក់ ១.លោកជំទាវ កែវ ចា ហៅ ប៉ែន សារី ព្រមទាំង កូនចៅ ២.លោកជំទាវ ជុំ ស្រីទូច និងស្វាមី ព្រមទាំងបុត្រ ៣. លោក យាយ ទិត្យ សាវ៉ាត ហៅលោកយាយស្រី ប្រធានគណៈកម្មការសាងសង់ វត្តភ្នំស្រួច បានរួមគ្នាសម្រេចជាឯកឆ័ន ដង្ហែរអង្គកឋិន ទាន ទៅកាន់វត្តចំប៉ាចារ៍ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីវេប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះ វស្សា អស់ពេលមួយត្រីមាស រយៈពេល៣ខែ ក៏ដូចជាប្រមូលបានបច្ច័យថវិកា កសាងសមិទ្ធផលជាច្រើន នៅក្នុង វត្តចំប៉ា ។

ជាការអំពាវនាវផងនោះ ព្រះសង្ឃ លោកយាយ លោកតាអាចារ្យ គណៈកម្មការវត្ត ចំប៉ាចារ៍ សូមគោរព អញ្ជើញបងប្អូន ញាតិញោម ប្រជាពុទ្ធបរិស័ទ សប្បុរសជន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ទាំងជិតទាំងឆ្ងាយ សូមមេត្តាចូលរួមពិធីបុណ្យកឋិនទានសាមគ្គី ឲ្យបានច្រើនកុះករ ក៏ដូចជាចូល រួមសាងបុណ្យកុសល ចាប់មគ្គផល ជាមួយវត្តចំប៉ាចារ៍ ដំកល់ទុកក្នុងសាសនា ទុកជាអរិយទ្រព្យ រៀងៗខ្លួន ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបែកកង់រេចង្កូតធ្លាក់ទឹក ១ឡានស្លាប់ទាំងអស់ 7នាក់ មានទាំងក្មេងនិងមនុស្សចាស់ ស្ថិតនៅផ្លូវ៤១ ខេត្តកំពត រសៀលថ្ងៃទី២ វិច្ឆិកា ២០២១ (ដាធី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហាញពីមូលហេតុមួយចំនួនដែលកសិករមិនទាន់ទទួលបានសេវាកសិកម្មទូលំទូលាយពីក្រសួងកសិកម្ម (ដារា)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីសាលាខេត្តព្រះសីហនុ ចំនួន ៦រូប បានប្រកាសតែងតាំង ផ្លាស់ប្តូរភារកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីបរិស្ថានឃាត់ខ្លួនជនសង្ស័យ៥នាក់ រួមនឹងរណាយន្ត៤គ្រឿង  បញ្ជូនមកកាន់មន្ទីរបរិស្ថានខេត្ត  ពាក់ព័ន្ធនឹង ករណីកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់នៅស្រុកថាឡាបរិវ៉ាត់ ! (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សាន វិជ្ជាសារ៉ាវុធប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យដែលបច្ចុប្បន្នគេហៅកាត់ថា(ក ប ប) បានកំពុងប្រើកូនចៅដែលបានដើរល្បាតតាមព្រំដែនពិនិត្យរថយន្តដឹកទំនិញណាដែលមិនព្រមបង់លុយដាក់ខែអោយហើយយកស្ថាប័នតុលាការមកគំរាមចាប់រថយន្តទុក្ខទៀត? (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
154 នាក់
ម្សិលមិញ :
618 នាក់
សប្តាហ៍នេះ :
1951 នាក់
ខែនេះ :
7411 នាក់
3 ខែនេះ :
22321 នាក់
សរុប :
420717 នាក់